0

ពលករ​ខ្មែរ​១២៥​នាក់​ឆ្លងដែន​ខុសច្បាប់​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ឲ្យ​ស​មត្ត​កិច្ច​កម្ពុជា​វិញ​

ពលករ​ខ្មែរ​១២៥​នាក់​ឆ្លងដែន​ខុសច្បាប់​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ឲ្យ​ស​មត្ត​កិច្ច​កម្ពុជា​វិញ​

ខេត្ត​បន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​ចំនួន​១២៥​នាក់​ចំណាកស្រុក​ដើរ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន បញ្ជូន​តាម រថយន្ត ឲ្យ​សមត្តកិច្ច​កម្ពុជា​វិញ កាលពី​យប់​អធ្រាត្រ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ព្រំដែន​ក្នុង​ដី​ថៃ​ទល់មុខ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

​ពលករ​ទាំងនោះ​ត្រូវ​ទាហាន​ថៃ​ដឹក​តាម រថយន្ត បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​តំបន់​ម៉ាឡៃ​ចំនួន​៥៦​នាក់ និង​ច្រករបៀង ខ្លា​ងាប់​ក្នុង ឃុំ​ទួល​ពង្រ​ចំនួន​៦៩​នាក់ កាលពី​យប់​អធ្រាត្រ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤​។​

​បើ​តាម​ប្រភព័ត៌មាន​ពី​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ឈរជើង​នៅ​ទិស ស្រុក​ម៉ាឡៃ​បានឲ្យដឹងថា​៖​ពលករ​ខ្មែរ​១២៥​នាក់​នោះ​មក​ពី​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ឧត្ថរមានជ័យ សៀមរាប ព្រៃវែង កំពត និង​ខេត្ត​កំពង់​ឆ្នាំ  ។ ពួក​គេច​ញ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​តំបន់​ម៉ាឡៃ​ចំនួន​៥៦​នាក់ និង​ច្រករបៀង ខ្លា​ងាប់​ក្នុង ឃុំ​ទួល​ពង្រ​ចំនួន​៦៩​នាក់ ការចេញ​ឆ្លងដែន​ខុស​ច្បាប់​របស់ ពួកគាត់ អ្នក​ខ្លះ​ទៅ​តាមរយៈ​មេខ្យល់​ជនជាតិ​ថៃ និង​តាមរយៈ​ថៅកែ​ថៃ​ដោយ​ទំនាក់ ទំនង តាម​ទូរស័ព្ទ​ហើយ​ណាត់​ជួប​គ្នា​កន្លែង​គោលដៅ​ក្នុង​ប្រទេស​ថៃ​ជាប់​ព្រំដែន បន្ទាប់មក មេខ្យល់ និង​ថៅកែ​ថៃ​យក​រថយន្ត​មក​ទទួល​ថែមទាំង​ចេញថ្លៃ​សា​ហ៊ុយ​ធ្វើដំណើរ​ផង​នោះ​ទៀត​។​
​ពលករ​ខ្មែរ​ខាងលើ​ក្រោយពី​សមត្តកិច្ច​ធ្វើការ​អប់រំ​និង​ឲ្យធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ​រួច  ឲ្យ​ពួកគាត់ ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​

​គួរបញ្ជាក់​ថា ៖ គ្រា​ដែល​ពលករ​ខ្មែរ​ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​មក​វិញ​ជា​បន្តបន្ទាប់  ប្រគល់​ឲ្យ​សមត្តកិច្ច​កម្ពុជា​នៅក្នុ​ង​ទឹកដី​ស្រុក​ម៉ាឡៃ ។​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នា​២០១៤ នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត ចុះ​សហការ​ជាមួយ​និង​នគរបាល​ប៉ុស្ថិ៍​ព្រំដែន​ក្បាល​ទំនប់ នៃ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក ៨១៥ ឈរជើង​នៅ​ភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំ​ព័រ ស្រុក​ម៉ាឡៃ បាន​ចុះ​ទប់ស្កាត់​ពលករ​ខ្មែរ​ចំនួន ៥៧ នាក់ ដែល​ពួកគាត់​កំពុងតែ​ធ្វើ​ដំណើរ​បម្រុង ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ ។ បន្ទាប់​មក​ពលក​រទាំង​នោះ​ត្រូវ​សមត្តកិច្ច​ណែនាំ​អប់រំ ហើយ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ស្រុក​កំ ណើ​ត​វិញ​ផង​ដែរ ៕

 

2014_07_30n 2014_07_30n (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment