ខេត្តបន្ទាយមានជ័យ ៖ សមត្តកិច្ចនគរបាលស្រុកមង្គលបូរីចាប់ឃាត់ខ្លួនបុរសម្នាក់ល្បួងក្មេងស្រីអាយុ៧ឆ្នាំអោយប្រាក់១ពាន់រៀលរំលោភបានសម្រេច៣ដងតាមបណ្តឹងជីដូនជនរងគ្រោះកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ នៅផ្ទះជនសង្ស័យស្ថិតក្នុងភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ឌី លាបហេង នាយរងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖យោងតាមយោបល់កញ្ញាយិន សុគន្ធារី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សមត្ថកិច្ចឃាត់ខ្លួនបានធ្វើការឃាត់ខ្លួនបុរសសង្ស័យដែលមានឈ្មោះ ចេវ ស្រួច អាយុ៣៤ឆ្នាំមានប្រពន្ធនិងកូនរហូត៥នាក់ បច្ចុប្បន្នរស់នៅភូមិ ឃុំខាងលើ។ ចំណែកក្មេងរងគ្រោះឈ្មោះ ផ រ ន អាយុ៧ឆ្នាំ បច្ចុប្បន្នរស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យហើយឳពុកម្តាយ យកផ្ញើឲ្យជីដូនមើលថែ មានរយៈពេល៧ខែ នៅភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
លោកនាយរងផ្នែកបានប្រាប់ឲ្យដឹងទៀតថា ៖ រវាងជនសង្ស័យ និងជីដូនក្មេងស្រីរងគ្រោះជាមនុស្សរាប់អានគ្នា ឧស្សាហ៍ចេញចូលផ្ទះជីដូនក្មេងរងគ្រោះ ។ នៅថ្ងៃទី២៥ ខែកក្ក ដា ឆ្នាំ២០១៤ ជនសង្ស័យមកផ្ទះក្មេងរងគ្រោះ ដោយឃើញជីដូនមិននៅផ្ទះរីឯជីតាដេក នៅលើផ្ទះ នៅពេលនោះជនសង្ស័យមានឱកាសក៏នាំនាងទៅរំលោភនៅខាងក្រោយ ផ្ទះ ហើយអ្នកជិតខាងផ្ទះក្បែរនោះបានឃើញ។ ក្រោយពីជីដូនមកផ្ទះវិញ អ្នកជិតខាងបាន ប្រាប់ដល់ជីដូនក្មេងស្រីរងគ្រោះ ។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ជីដូនបាននាំចៅស្រី មកដាក់ពាក្យបណ្តឹងជនសង្ស័យនៅប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំបន្ទាយនាង ។នៅថ្ងៃខាងលើ សមត្តកិច្ចបានចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យនៅនិងផ្ទះ ហើយបញ្ជូនមកកាន់ងធិការដ្ឋាន នគរបាលស្រុកមង្គលបូរី ដើម្បីយកមកសាកសួរនិងចាត់ចែងតាមនីតិវិធី។
លោកនាយរងរងផ្នែកបានបន្តឲ្យដឹងទៀតថា ៖ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ ឆ្លើយសារភាពថារាល់សកម្មភាពដែលជនសង្ស័យនាំក្មេងរងគ្រោះយកទៅរំលោភដោយជនសង្ស័យលួងមលោមនាងឲ្យប្រាក់ម្តងចំនួន១.០០០រៀលហើយធ្លាប់រំលោភក្មេងរងគ្រោះបាន៣ដងមកដល់ថ្ងៃចាប់ខ្លួន។យោងទៅតាមពាក្យបណ្តឹងនិងតាមចម្លើយសារភាពរបស់ជនសង្ស័យបច្ចុប្បន្នជនសង្ស័យនគរបាលស្រុកមង្គលបូរីកំពុងតែកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់ ៕
វិច្ឆិកា