ខេត្តបន្ទាយមានជ័យ ៖ ក្រុមជាងកាត់ដេរយកក្តាមប្រៃបងប្អូនផ្ញើពីខេត្តកំពង់ចាម ធ្វើបុកល្ហុងហូប ពុល១០នាក់សំណាងល្អ សង្គ្រោះទាន់ពេលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២១០៥នេះ នៅក្រោយ KTV ខេវ័ន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីក្រុមជាងដេរបានអោយដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៥ មានបងប្អូនផ្ញើក្តាមមកពីស្រុក កំណើតពីខេត្តកំពង់ចាមមក ដូចជាទំនងបាននាំគ្នាសំរាកដេរ ទៅទិញល្ហុងយកមកបុកហូប តែញាំបានម្នាក់២ទៅ៣ម៉ាត់ មានអាការៈចង់ក្អួតម្នាក់ម្តង ក៏នាំគ្នាដេកធម្មតា លុះដល់វេលាម៉ោង១រំលងអាធ្រាត្រ ទ្រាំនិងអាការៈ មិនបានដោយធ្វើទុកខ្លួនខ្លាំងទៅៗ ទើបបាននាំគ្នារត់ទៅកាន់មន្ទីរពេទ្យតែម្តង ហើយក៏សន្លប់បាត់ស្មារតី បច្ចុប្បន្នអ្នកពុលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ខ្លះមិនទាន់ដឹងខ្លួន ចំនួនប្រុស៥នាក់ និងស្រី៣នាក់ ហើយទើបដឹងខ្លួន បានតែ២នាក់ប៉ុណ្ណោះ ៕