0

​យោធិន​ចំនួន​១៣៩​នាក់ បាន​ទទួ​លការវ​គ្គ​ហ្វឹកហ្វឺន ដើម្បី​ជួយ​ទប់ស្កាត់​បទល្មើស ទំនិញ​គេច​ពន្ធ​

​យោធិន​ចំនួន​១៣៩​នាក់ បាន​ទទួ​លការវ​គ្គ​ហ្វឹកហ្វឺន ដើម្បី​ជួយ​ទប់ស្កាត់​បទល្មើស ទំនិញ​គេច​ពន្ធ​

​ខេត្ត​បន្ទាយមានជ័យ​៖ យោធិន​ចំនួន​១៣៩​នាក់ វីរសេនា​តូច​យោធា​ការពារ​ព្រំដែន​៥១៥ ចំណុះ​ឲ្យ​កងពលតូច​ថ្មើរជើង​លេខ​៥១ ឈរជើង​នៅ​ភូមិ ថ្ម​ដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​បាន​ទទួ​ការវ​គ្គ​ហ្វឹកហ្វឺន ដើម្បី​ជួយ​ទប់ស្កាត់​បទល្មើស ទំនិញ​គេច​ពន្ធ​នៅ​តាម​ព្រំដែន​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​ប្រភពពី កងពល​តូច​ថ្មើរជើង​លេខ​៥១ អោយដឹងថា​យោធិន​ចំនួន​១៣៩​នាក់ ត្រូវបាន​មេបញ្ជាការ​    ​ជ្រើសរើស​ទៅ​រៀនសូត្រ​បន្ថែម ដើម្បី​ទុក​អន្តរាគមន៍ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​គេច​ពន្ធ​តាម​ព្រំដែន ទាហាន​ត្រូវ​ធ្វើ​ការងារ​សង្គម​ឲ្យបាន​ច្រើន ពិសេស​ត្រូវ​ជួយ​ដល់​ពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​ដូច​ជា ភ្លើង​ឆេះ​ផ្ទះ ទឹកជំនន់ គ្រោះធម្មជាតិ​ផ្សេងៗ ។ ក្រៅពី​នេះ​ទាហាន​ត្រូវ​ចេះ​ក្តាប់​ព័ត៌មាន ទាំង​សភាពការណ៍​ព្រំដែន និង​ភូមិសាស្ត្រ​គ្រប់គ្រង ដើម្បី​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​ពលក​រ​ឆ្លងដែន​ខុសច្បាប់ និង​ទប់ស្កាត់​រាល់​បទល្មើស​ទំនិញ​គេច​ពន្ធ ដើម្បី​លើកស្ទួយ​ចំណូល​ជាតិ និង​ប្រាក់ខែ​មន្ត្រីរាជការ ។

​ទន្ទឹម​គ្នា​នោះ​ក៏​មាន​ការ​កាត់​ខ្សែបូព៌​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អាគារ​គិលានដ្ឋាន​មួយ​ខ្នង​ទំហំ ៧x១០ ម៉ែត្រ​សម្រាប់​ឲ្យ​ពេទ្យ​ទាហាន បម្រើសេវា​ព្យាបាល​ដល់​ពលទាហាន​ក្នុង​អង្គភាព​។ ក្នុងនោះ​លោក សេង ធា​រិន ក៏​បាន​នាំយក​ថ្នាំពេទ្យ និង​សម្ភារៈ​មួយចំនួន​មក​ចែកជូន​ដល់​ពេទ្យ​ទីនោះ​ផងដែរ​៕

 

2015_11_05rt1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!