បាត់ដំបង ៖ យុវសិស្សម្នាក់កូនថៅកែការ៉ាស់សាំងចេះស្រលាញ់ស្រីត្រូវមិត្តភ័ក្តគំរាមតគ្នាយកប្រាក់អស់ចំនួន១១៩០០ដុល្លាតាំងពីឆ្នាំ២០១៤ដល់ចុងឆ្នាំ២០១៥ ចំពោះក្រុមយុវជនសិស្សសង្ស័យ១១នាក់ នៅតែគំរាមយកប្រាក់បន្តទៀត ត្រូវអាណាព្យាបាលជនរងគ្រោះប្តឹងអោយកម្លាំងរបស់ការិយាល័យព្រហ្មទ័ណ្ទកំរិតធ្ងន់ខេត្ត សហការកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែស្រាវជ្រាវឈានដល់ការឃាត់ខ្លួន នៅល្ងាចថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៥ ។
ប្រភពពីមន្ត្រីនគរបាលយុត្តិធម៌បានអោយដឹងនៅថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៥ ថា បន្ទាប់ពីបានទទួលបានពាក្យ បណ្តឹងពីឈ្មោះរស់ ឆៃលី ភេទប្រុស អាយុ៥៣ឆ្នាំរបរលក់សាំង រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែនៅថ្ងៃទី៣ ខែវិច្ឆកាឆ្នាំ២០១៥ ថា ជនរងគ្រោះមានឈ្មោះលី ឆៃតាក់ភេទប្រុសអាយុ១៦ឆ្នាំជាសិស្សរៀន នៅអនុវិទ្យាល័យអន្លង់វិលត្រូវជាកូនបង្កើតត្រូវបានសិស្សខិលខូចគំរាមកំហែងយកប្រាក់អស់ប្រហែល១១៩០០ដុល្លាចាប់ពីឆ្នាំ២០១៤រហូតមកដល់សព្វថ្ងៃនេះ ។
ប្រភពពីមិត្តភ័ក្តជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះជាកូនថៅកែការ៉ាស់សាំង លួចស្រលាញ់ស្រីក្នុងវ័យិសក្សា ក្រុមយុវជនសង្ស័យគំរាមម្តងម្នាក់ហើយម្តងយកប្រាក់៤ម៉ឺនទៅ៨ម៉ឺនរៀល បើមិនអោយប្រាក់ពួកគេនងប្រាប់ឪពុកម្តាយជនររងគ្រោះ។
ចំណែកជនសង្ស័យទាំង១១នាក់ ពាក់ពន្ធ័និងករណីខាងលើសមត្ថកិច្ចកំពុងសាកសួរនិងបន្តរការស្រាវជ្រាវបន្ថែម ៕