0

ផ្លូវ​កៅស៊ូ ជុំវិញ​នៅ​រង្វង់​មូល​យាយ​ទេព​ទ្រុឌទ្រោម​ប្តូរ​ចាក់​បេតុង

ផ្លូវ​កៅស៊ូ ជុំវិញ​នៅ​រង្វង់​មូល​យាយ​ទេព​ទ្រុឌទ្រោម​ប្តូរ​ចាក់​បេតុង

បាត់ដំបង ៖ ផ្លូវ​កៅស៊ូ​ជុំវិញ​នៅ​រង្វង់​មូល​យាយ​ទេព រថយន្ត​បើកបរ​ទ្រុឌទ្រោម ត្រូវបាន​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ដឹកនាំ​មន្ត្រី​ជំនាញ និង​មន្ត្រីក្រោមឱវាទ ចុះ​ពិនិត្យ ប្តូរ​ចាក់​បេតុង​វិញ កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ លើ​កំណាត់់​ផ្លូវជាតិ​លេខ ៥  ក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត បាន​មានប្រសាសន៍​ថា​រង្វង់​មូល​យាយ​ទេព កសាង​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជំទាវ ញ៉ែម សា​ខន កាលពី​ថ្ងៃ​០៤ ខែ​មេសា ឆ្នាំ​២០១៥ កន្លងមក ។ ការ​កាយ​ផ្លូវ​កៅស៊ូ​ចាស់​ចេញ​ប្រវែង​១១​ម៉ែត្រ ជុំវិញ​រង្វង់​មូល​យាយ​ទេព ដោយសារ​ផ្លូវ​កៅស៊ូ​នេះ​វា​ថ្មី ដី​ជ្រាយ រថយន្ត​បើកបរ​កាត់​ងា​យុ​ខូច​ប៉ោង ហើម បាក់ស្រុត ក្រ​ហ៊ីង​ក្រហូង​និង​ប៉ះទង្គិច បណ្តាលអោយ​ខូច​គេ​ម​ឃឿន​រង្វង់​មូល ដូច្នេះ​ទើប​ខាង​មន្ទីរ​សាធារណការណ៍​ស្នើ​ចាក់​បេតុង​ជំនួស​វិញ ដើម្បី​ការពារ​វា​ជាប់​បានយូរ និង​សម្រាប់​ការ​បើកបរ​ដោយ​សុវត្ថិភាព ៕
​ដោយ សោម​ឌី​

 

2015_10_28d (1)

2015_10_28d (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!