0

​ប្រជាពលរដ្ឋ ស្រុក​មង្គលបុរី ខ្វះ​ទឹក​ធ្វើស្រែ​ចំការ​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​

​ប្រជាពលរដ្ឋ ស្រុក​មង្គលបុរី ខ្វះ​ទឹក​ធ្វើស្រែ​ចំការ​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​

​ខេត្ត​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ ស្រុក​មង្គលបុរី លើកឡើង​ពី​ទុក្ខ​លំបាក​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​ថា​ដោយ​ការខ្វះ​ទឹក​ធ្វើស្រែ​ចំការ​ទើប​ប្រជាពលរដ្ឋ​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​

​តំណាង​ក្រុម​ប្រជាពលរដ្ឋ ស្រុក​មង្គលបុរី បាន​លើកឡើង​ថា មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​ពួកគាត់​ចំណាកស្រុ​កទៅធ្វើការងារ​នៅ​ប្រទេស​ថៃ គឺ​ដោយសារតែ​គ្មាន​ទឹក​សម្រាប់​បង្កបង្កើន​ផល  បច្ចុប្បន្ននេះ ពួកគាត់​មិន​អាច​បង្កបង្កើន​ផល​ដាំ​ដុះ​បានទេ ដោយសារតែ​ពួកគាត់​ត្រូវ​រំពឹង​ទៅលើ​ទឹកភ្លៀង​តែមួយ​មុខ​។​ចំពោះ​ប្រឡាយ​ទឹក​មួយ​ខ្សែ ដែល​មាន​ប្រវែង​ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្ទឹង​ប​វេល​ខេត្ត​បាត់ដំបង សម្រាប់​ចែកចាយ​ទឹក​ដល់​ឃុំ​ចំនួន​៦​ក្នុង​ស្រុក​មង្គលបុរី ត្រូវ​រីងស្ងួត​និង​មិន​អាច​បង្ហូរទឹក​មក​បាន ដោយសារតែ​មិន​មាន​ការស្តារ​ឡើង​វិញ ដូច្នេះហើយ​ទើប​ធ្វើឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​មួយចំនួនធំ ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​ទៅរក​ចំណូល​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា លោក​ត្រេកអរ​ពេល​ដែល​បាន​ឮ ប្រជាពលរដ្ឋ​លើកឡើង​ពី​បញ្ហា​ទុក្ខលំបាក​ផ្ទាល់​ខ្លួន​ឲ្យ​អាជ្ញា​ធរបាន​ដឹង​។ ចំពោះ​បញ្ហា​ប្រឡាយ​ទឹក​នេះ លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​មិន​បាន​ព្រងើយកន្តើយ​ឡើយ គឺ​អាជ្ញាធរ​បាន​ដាក់​គម្រោង​ស្តារ​និង​កសាង ទៅ​កាន់​ក្រសួង​ធនធានទឹក រួច​ហើយ​តែ​ដោយសារ​តែ​គម្រោង​នោះ​ធំ​ពេក ពេលនេះ ក្រសួង​កំពុង​តែ​ដាក់​ស្នើរ​ថវិកា​មក​ជួសជុល​និង​ស្តារ​ប្រឡាយ​នេះ ហើយ​សង្ឃឹមថា មិន​យូរ​នោះ​ទេ ការស្តារ​ប្រឡាយ​នឹង​ចាប់ផ្តើម​មាន​ទឹក​បរិបូ​រ​សម្រាប់​អោយ​ប្រជា​កសិករ​មាន​ទឹក​ប្រើប្រាស់​ដើម្បី​បង្កបង្កើន​ផល ជួយ​សម្រួល​ដល់​ជីវភាព មិនបាច់​ធ្វើ​ការ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​៕

 

2015_10_28c

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!