0

​ក្រុមចោរ​២​នាក់​យក​កាំភ្លើង​ភ្ជង់​ប្លន់​ម្ចាស់​វី​ង​យក​ប្រាក់​មួយ​ចំនួន​គេចខ្លួន​បាត់​នៅ​ស្រុក​មោង​ឬ​ស្សី​

​ក្រុមចោរ​២​នាក់​យក​កាំភ្លើង​ភ្ជង់​ប្លន់​ម្ចាស់​វី​ង​យក​ប្រាក់​មួយ​ចំនួន​គេចខ្លួន​បាត់​នៅ​ស្រុក​មោង​ឬ​ស្សី​

​ខេត្ត​បាត់ដំបង ៖ ក្រុមចោរ ២ នាក់​យក​កាំភ្លើង​ភ្ជង់​ប្លន់​ម្ចាស់​វី​ង (​ផ្ទះ​វេលុយ​) យក​ប្រាក់​មួយ​ចំនួន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព កាលពី​ម៉ោង ៧ និង ២០ នាទី យប់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់់ដំបង ។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​អោយដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​មាន​ឈ្មោះ ឈឿន រដ្ឋ​ធី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ រ៉ែ​ម ម៉ា​រ៉ា អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។ ប្រាក់​ដែល​បាត​បង់​មាន​ប្រាក់​ថៃ ចំនួន​១៦០០០​បាត​(​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​បាត​)​ប្រាក់​អាមេរិក​ចំនួន​២០០​ដុល្លា​(​ពីរ​រយ​ដុល្លា​)​ប្រាក់​កម្ពុជា​១៥០០០០​រៀល​(​មួយ​លាន​ប្រាំ​សែន​រៀល​)​។​

​ប្រភព​បាន​បន្តថា នៅពេល​កើតហេតុ​មាន​មន្ត្រី​អាវុធហត្ថ​ម្នាក់​នៅ​ចម្ងាយ​ប្រហែល ៣០ ម៉ែត្រ បាន​ឃើញ​សកម្មភាព​ចោរប្លន់ បន្ទាប់មក បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើង​លើ ប្រហែល ៣ ទៅ ៤ គ្រាប់ បណ្តាលអោយ​ក្រុម​ចោរ​ភ័យ​ដកខ្លួន រត់គេច​ទៅ​តាម​វាលស្រែ ក្រោយ​ភូមិ​បាត់​តែ​ម្តង ក្នុង​ហេតុការណ៍​ប្លន់​នេះ​មិន​មាន​មនុស្ស​គ្រោះថ្នាក់់​ឡើយ ។​

​បច្ចុប្បន្ន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ ទាំង​នគរបាល និង​មន្ត្រី​អាវុធហត្ថ​កំពុង​ដុតដៃ ជើង​កំណត់​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

 

2015_09_30a (1) 2015_09_30a (2) 2015_09_30a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!