0

​លោក កែ គឹមយ៉ាន ផ្តល់​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤១៣​គ្រួសារ មកពី​៦​ឃុំ​ស្រុក​អូរជ្រៅ

​លោក កែ គឹមយ៉ាន ផ្តល់​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤១៣​គ្រួសារ មកពី​៦​ឃុំ​ស្រុក​អូរជ្រៅ

​ខេត្ត​បន្ទាយមានជ័យ ៖ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ បាន​ផ្តល់​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​៤១៣​គ្រួសារ មកពី​៦​ឃុំ​ស្រុក​អូរជ្រៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៥​នៅ​បរិវេន​សាលាឃុំ​អូរ​បី​ជាន់ ស្ថិតក្នុង​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។ វត្ត​មាន​ចែក​អំណោយ​ដល់​ជន​ក្រី​ក្រី​នេះ​មាន​ការចូលរួម លោក​គោ​ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក សាន ស៊ានហូ អភិបាលស្រុក​អូរ​ជ្រៅ និង​ក្រុមការងារ​អមដំណើរ​លោក កែ គឹមយ៉ាន ជាច្រើន​នាក់​ផងដែរ ។​

​លោក កែ គឹមយ៉ាន បាន​មានប្រសាសន៍​ក្នុង​ពិធី​ចែក​អំណោយ​នោះ​ថា ប្រជាពលរដ្ឋ​ទាំង ៤១៣ គ្រួសារ​នោះ សុទ្ធតែ​គ្រួសារ​ក្រីក្រ​បំផុត ព្រោះ​មុន​និង​លោក​ធ្វើការ​ចែក​អំណោយ​ជូន​ដល់​ពួកគាត់​នោះ លោក កែ គឹមយ៉ាន បាន​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ដល់​ខ្នង​ផ្ទះ​ផ្ទាល់​តែម្តង ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​ទើប​អាច​ចុះ​បាន​ហើយ​ក្នុង​ការចុះ​ឈ្មោះ​ចែក​អំណោយ​នោះ​មិន​ប្រកាន់​និនាការ​នយោបាយ​នោះឡើយ ឲ្យតែ​ប្រជាពលរដ្ឋ​នោះ​ក្រីក្រ​ពិតប្រាកដ​លោក​ចែក​ឲ្យ​ហើយ ។

​លោក កែ គឹមយ៉ាន បាន​បន្តទៀតថា ក្នុងការ​ចែក​អំណោយ​នោះ លោក​បាន​ផ្តោត​ទៅ ១ លើ​ការជួយ​សាងសង់​ផ្ទះ​ជូន ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពី​ផ្ទះស្បូវ​ឲ្យទៅជា​ផ្ទះ​ប្រក​ស័ង្កសី ទាំងអស់​ដែល​មាន​ប្រហែល​ចំនួន​ជិត​៣​ពាន់​ខ្នង​ហើយ​ចាប់ផ្តើម​ធ្វើ​ជូន​ពួកគាត់​នៅ​ខែប្រាំង​ខាងមុខនេះ ។ ២ លោក​ចាប់អារម្មណ៍​លើ​ការបង្កបង្កើន​ផល លោក​ថា ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​មាន​៩​ក្រុង​ស្រុក ការ​ធ្វើ​ស្រែ​ឆ្នាំនេះ​ស្រុក​ខ្លះ​មានទឹក​លិច ស្រុក​ខ្លះ​មានទឹក​ធ្វើស្រែ និង​ស្រុក​ខ្លះ​ទៀត​គ្មាន​ទឹក​ធ្វើស្រែ​ដូចជា​ស្រុក​ថ្មពួក និង​ស្រុក​ព្រះនេត្រព្រះ​ជាដើម ចំណែក​ផល​ស្រូវ​វិញ​ធ្វើ​បាន​លើស​ផែនការ តែ​ចំណែក​ផល​ស្រូវ​វិញ​ថយចុះ ព្រោះ​ទឹកភ្លៀង​ធ្លាក់​មិនបាន​គ្រប់គ្រាន់ លោក​ថា ឆ្នាំនេះ​ប្រាកដជា​មាន​ការខ្វះ​អង្ក​ជា​មិនខានឡើយ ។ លោក​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់​ត្រូវ​ចេះ​គោរព​អនាម័យ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ ហូប​ស្អាត រស់នៅ​ស្អាត ផឹក​ស្អាត ពិសេស​ការហូបចុក គួរ​ឲ្យ​ប្រុងប្រយ័ត្ន​បន្លែ​មាន​ជាតិគីមី​ព្រោះ​ហូប​ទៅ​បណ្តាល​ឲ្យ​ខូចសុខភាព ។​

​លោក​កែ​គឹមយ៉ាន​បាន​និយាយ​បន្តទៀតថា​ក្នុងការ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តោកយ៉ាក​ទាំង​៤១៣​គ្រួសារ​នោះ​ក្នុង​មួយ​គ្រួសារ​បាន​អំណោយ​អង្ករ​២៥​គីឡូក្រាម មី​១​កេស នំ​ធុង​១​ធុង ទឹកស៊ីអ៊ីវ និង​ទឹកត្រី ២ យួរ សារុង ២ និង​ថវិកា ១ ម៉ឺន​រៀល ។​

​ពលរដ្ឋ​ក្រីក្រ​ទាំង​៤១៣​គ្រួសារ​ក្រោយពី​បាន​ទទួល​អំណោយ​ហើយ​គាត់​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់​លោក កែ គឹមយ៉ាន និង​ក្រុមគ្រួសារ​និង​ក្រុម​ការងារ​ទាំងអស់ឲ្យ​ជួបតែ​សេចក្តីសុខ​គ្រប់ៗ​គ្នា ៕

 

2015_09_27c (1) 2015_09_27c (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!