0

សមត្ថកិច្ច​នគរបាល​ចម្រុះ​ស្ទាក់​ចាប់​រថយន្ត​២​គ្រឿង​ដឹក​ឈើប្រណិត​មកពី​ខេត្តព្រះវិហារ​បម្រុង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

សមត្ថកិច្ច​នគរបាល​ចម្រុះ​ស្ទាក់​ចាប់​រថយន្ត​២​គ្រឿង​ដឹក​ឈើប្រណិត​មកពី​ខេត្តព្រះវិហារ​បម្រុង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

រតនគិរី ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​កំលាំង​អធិការ​ស្រុក​កូន​មុំ​ស្ទាក់​បង្ក្រាប​រថយន្ត​២​គ្រឿង​ដឹក​ឈើប្រណិត​ប្រភេទ​គ្រញូង​ពី​ខេត្ត​ព្រះវិហារ​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង ខេត្តរតនគិរី​បម្រុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៥​អ្នកបើកបរ​រថយន្ត​ខាងលើ​មាន​ការ​រត់​គេចខ្លួន​បាត់​។​

​ដឹកនាំ​ដោយ​លោក នៅ ដា​រា នាយការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក្រោម​ការឆ្លង​យោបល់​ពី​លោក លីវ​ស្រេង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​បង្ក្រាប​បាន​នៅ​ចំនុច​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​១​ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ចុះបង្ក្រាប​ផ្ទល់​បានអោយដឹងថា រថយន្ត​ចំនួន​ពីរ​គ្រឿង​ដែល​បង្ក្រាប​បាន​នោះ សរុប​ចំនួន​៦៤​ដុំ ស្មើ​៥៣៩kg. ហើយ​បាន​បង្ហើប​ថា ចាប់បាន​តែ​រថយន្ត​ទេ​ឯ​ម្ចាស់​និង​រថយន្ត​នោះ​គេ​ខ្សិប​ឱ្យ​រត់​គេចខ្លួន​បាត់​ហើយ​មិន​ចាប់ខ្លួន និង​ឃាត់​រថយន្ត​បាន​នោះ​ទេ ប្រហែលជា​គេ​ដោះលែង​ឱ្យ​សំរាប់​ទៅ​រកស៊ី​ចិញ្ចឹម​ពួកគេ​ក៍​យើង​មិនដឹង​ដែរ​ ។​

​ហើយ​ឈើ​ដែល​សេសសល់​ពី​ការ​រត់គេច​យក​ទៅ​មិន​រួច​នោះ ត្រូវបាន​កំលាំង​សមត្ថកិច្ច​យកទៅ​ទុក​នៅ​បរិវេណ​អធិការដ្ឋាន​រួច​ក៍​ត្រូវ​គេ​យក​បន្ត​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ហើយ​ក៏​បន្ត​ប្រគល​ជូន​បន្ត​ទៅ​រដ្ឋបាល​ព្រៃឈើ​ភ្លាម​បន្តទៀត ដើម្បី​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ ។ ប៉ុន្តែ​សមត្ថ​កិ​ច​ក្នុង​ខេត្ត​រតនគិរី​នេះ​មិន​ដែល​បង្ក្រាប់​បាន​ទេ​ការ​ជំ​នូ​ញ​ព្រៃឈើ​ធំៗ គឺ​បង្ក្រាប​បាន​តែ​ករណី​តូចតាច​ប៉ុនណ្ណោះ ៕

 

2015_09_27rt2 (1)

2015_09_27rt2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!