ខេត្តបន្ទាយមានជ័យ ៖ គ្រួសារក្រីក្រមួយគ្រួសារនាំកូនទៅជីកទំពាំង ដកផ្សិតតាមព្រំដែនកម្ពុជា-ថៃយកស្លហូប ពុលមនុស្ស៦នាក់រងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល១០និង៣៥នាទីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៥ ភូមិថ្មបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានអោយដឹងថា ជនរងគ្រោះដែលពុលផ្សិតទាំង៦នាក់នោះមានទី១ លោក ឡាច ឈឿន ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាឪពុក មានអាការធ្ងន់ ទី២លោកស្រី សន រិន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាម្ដាយ អាការធ្ងន់ ទី៣យុវជនឈ្មោះទី ម៉ាត់ អាយុ២០ឆ្នាំ មានអាការៈស្រាល ត្រូវជាកូន ទី៤ កញ្ញា ឈឿន តើ អាយុ១៦ឆ្នាំ មានអាការធ្ងន់ត្រូវជាកូនទី៥កញ្ញា ឈឿន គ្រី អាយុ១២ឆ្នាំ មានអាការធ្ងន់ ត្រូវជាកូន និងទី៦ឈ្មោះ ឈឿន ណាភេទស្រី អាយុ១៤ឆ្នាំ មានអារធ្ងន់ ត្រូវជាកូន អ្នកទាំងអស់ រស់នៅកើតហេតុ ។
លោក ឡាច ឈឿន ត្រូវជាឪពុកបានប្រាប់ថា មុនកើតហេតុ នៅវេលាម៉ោង១០និង៣៥នាទីព្រឹក លោកបាននាំកូនស្រីឈ្មោះ ឈឿន ណា ទៅរកជីកទំពាំងនៅជាយព្រំដែនកម្ពុជា ថៃ គ្រានោះលោកបានឃើញផ្សិតដុះនៅគុម្ពឫស្សី ក៏បានដកយក ហើយនាំកូនស្រីមកផ្ទះប្រញាប់រួតរះយកមកស្លហួប ព្រោះថ្ងៃកាន់តែខ្ពស់ ក្រែងកូនៗមកពីស៊ីឈ្នូលដកដំឡូង និងជម្រះស្មៅឲ្យគេឃ្លានបាយ ក្រោយពីប្រពន្ធស្លរូចរាល់ បាននាំកូនប្រុស ស្រីអង្គុយហួបជុំគ្នា ហើយក្រោយពីការហូបអស់រយៈពេល២ម៉ោង កូនៗទាំងអស់ រួមទាំងរួបលោកផងដែរនោះ មានអាការក្អូតចង្អោរ ដែលអាការបែបនេះ បណ្ដាលមកពីការហូបផ្សិតខាងលើ នៅមន្ទីរពេទ្យបង្អែក គេសង្កេតឃើញមានការយកចិត្តទុកដាក់ពីសំណាក់គ្រួពេទ្យផងដែរ ៕