ខេត្តបន្ទាយមានជ័យ៖ កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥នៅក្រុងប៉ោយប៉ែត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ជាង៣០០នាក់ សម្អាតបរិស្ថានដោយប្រធានបទ ទីក្រុងស្អាត បរិស្ថានល្អ ប្រជាពលរដ្ឋមានសុខភាពល្អ។
មានមន្ត្រីរាជការ កំលាំងប្រដាប់អាវុធក្រុងប៉ោយប៉ែតទាំង២ប្រភេទ និងសិស្សានុសិស្សមកពីសាលារៀនប្រ៊ឺជតុន សរុបជាង៣០០នាក់ ដឹកនាំកំលាំងដោយលោកម៉ែន សុភន្ត័ អភិបាលរងក្រុងប៉ោយប៉ែត បានរៀបចំដឹកនាំកំលាំងមន្ត្រីរាជការប្រដាប់អាវុធ លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស ធ្វើសកម្មភាពបោះសម្អាតថែរក្សាបរិស្ថាន ចាប់ពីចំណុចរង្វងមូលច្រកទ្វារអន្តជាតិ តាមបណ្ដោយផ្លូវជាតិលេខ ៥ មកផ្សារអគ្គថ្មី ។
នៅក្នុងការបោសសម្អាតបរិស្ថានតាមផ្លូវជាតិនេះ គេសង្កេតឃើញមន្ត្រីរាជការ.កំលាំងប្រដាប់អាវុធ លោកគ្រួរអ្នគ្រួរសិស្សានុសិស្សអ្នកខ្លះកាន់អំបោះ ខ្លះទៀតកាន់ថង់ប្លាស្ទិកដាក់សំរាម.និងខ្លះទៀតកាន់ប៉ែលដើម្បីធ្វើសកម្មភាពយកសំរាមឬកំទេចដែលជាសំណល់ស្អុយទៅដាក់លើរថយន្តរងចាំទទួល។
ក្នុងនោះដែរ មានកាលើកឡើងរបស់ក្មួយស្រីជាសិស្សសាលាប្រ៊ឺជតុនឈ្មោះឆៃរ៉ានីតថាៈការបោះសំអាតថែរក្សាបរិស្ថាននៅក្រុងប៉ោយប៉ែតធ្វើឧ្យល្អប្រសើរព្រោះច្រកទ្វារប៉ោយប៉ែតជាកន្លែងភ្ងៀវទេសចរណ៏គ្រប់ជាតិសាសន៏ចូលមកទស្សនានៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា តាមច្រកទ្វារនេះ ហើយអនាម័យនាំមកនូវសុខភាពល្អផងដែរ ទីក្រុងស្អាតជាកិត្តយសរបស់ប្រជាជនយើង ទីក្រុងស្អាតបរិស្ថានល្អជាប្រភពសុខភាពប្រជាពលរដ្ឋយើង ចូលរួមសម្អាតបរិស្ថានគីការពារសុខភាពយើងទាំងអស់គ្នា សូមទុក្ខដាក់សំរាមឧ្យបានត្រឹមត្រូវ កិច្ចការពារបរិស្ថានជាកិត្តយសយើងទាំងអស់គ្នា៕