ខេត្ដបន្ទាយមានជ័យ៖ អគ្គស្នងការរងនគរបាលជាតិបញ្ជាឲ្យចាប់ ស្ដ្រីឈ្មោះ សូ ដាម៉ុនស្រវឹងស្រាជេរប្រមាថនគរបាល កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាខេត្ដបន្ទាយមានជ័យក្នុង ពិធីប្រកាសតែងតាំងមុខតំណែង ផ្ទេរភារកិច្ចនិងបំពាក់ឋានន្ដរស័ក្ដិនជូនដល់នគរបាលនៃស្នងការដ្ឋាននគរបាល ខេត្ដបន្ទាយមានជ័យសរុប២៦២នាក់។
លោកនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការ រងនគរបាលជាតិ និងជាមេបញ្ជាការ នគរបាលទទួលទិសភូមិភាគ៤ និងភូមិ ភាគ៥ បានចេញបទបញ្ជាឱ្យលោកស្នង ការនគរបាលខេត្ដបាត់ដំបងឧត្ដមសេនីយ៍ ត្រី ស ថេត សហការជាមួយលោកព្រះ រាជអាជ្ញាត្រូវស្វែងរកចាប់ឃាត់ខ្លួនស្ដ្រីទំនើងម្នាក់ ដែលបើករថយន្ដពេលស្រវឹងស្រាបង្កគ្រោះថ្នាក់ចរាចរណ៍ហើយជេរ ប្រមាថនគរបាលពេលកំពុងអនុវត្តន៍ច្បាប់ ។
ស្ដ្រីដែលគេស្គាល់ឈ្មោះ សូ ដាម៉ុន អាយុ៤១ឆ្នាំ ប្រកបមុខរបរបើកសម្អាង ការនៅស្រុកសំពៅលូន ខេត្ដបាត់ដំបង នេះនៅគ្រាដែលមានសេចក្ដីរាយការណ៍ឱ្យដឹងថា ស្ដ្រីរូបនោះក្រោយពីបង្កហេតុ បានរត់គេចខ្លួនចូលទៅប្រទេសថៃដោយមិនចូលខ្លួនដោះស្រាយនៅកន្លែងសមត្ថកិច្ចនោះឡើយ ។
លោកនាយឧត្ដមសេនីយ៍ ខេង សុមេធក៏បានបញ្ជាក់ថានគរបាលចរាចរណ៍ត្រូវអនុវត្តតួនាទីរបស់ខ្លួនអោយបានល្អ មិនត្រូវប្រើអំណាចគំរាមពលរដ្ឋនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ឬធ្វើការផាកពិន័យតាមដងផ្លូវ បង្ខំយកម៉ូតូឬរថយន្តគេទៅស្នងការដ្ឋានដើម្បីផាកពិន័យនោះទេ ៕