0

​ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត​ប៉ៃលិន​ត្រូវបាន​ប្រកាស​តែងតាំង​លោក​នា​ក់ណាង​ជា​ប្រធាន​មន្ទីរ​

​ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត​ប៉ៃលិន​ត្រូវបាន​ប្រកាស​តែងតាំង​លោក​នា​ក់ណាង​ជា​ប្រធាន​មន្ទីរ​

ប៉ៃលិន ៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារ សាធារណៈ​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​តែងតាំង លោក នាក់ ណា​ង ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​ប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​មាន លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​ប្រតិភូ​អមដំណើរ និង​មន្ត្រីរាជការ​ជុំវិញ​សាលាខេត្ត​ជាច្រើន​រយ​នាក់​ផងដែរ ។​

​លោក ប្រាក់ វី​ក្រា អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មុខងារ​សាធារណៈ​បានឲ្យដឹងថា យោងតាម​សេចក្ដីប្រកាស​តែងតាំង​របស់​ក្រសួង​មុខងារសាធារណៈ​បាន​សម្រេច​ប្រកាស​តែងតាំង​លោក​នាក់ ណា​ង​ជា​ប្រធាន​មន្ទី​មុខងារសាធារណៈ​ខេត្ត​ប៉ៃលិន​។​

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសា​ស​ន៏​ថា ការបង្កើត​ឲ្យមាន​មន្ទី​មុខងារ​សាធារណៈ​និង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​នេះ ដើម្បី​ការពារ​ផលប្រយោជន៏​មន្ត្រីរាជកា​រដូច​ជា​ការតម្លើង​កាំប្រា​ក់​តម្លើង​ឋានន្តរស័ក្តឬ​ការផ្លាស់ប្ដូរ​មន្ត្រី​រាជកា​រ​ក្នុង​ខេត្ត​ប៉ៃលិន ។​ល​។ លោក​បាន​បញ្ជាក់ថា មន្ទី​មុខងារសាធារណៈ​ថ្មី​នេះ នៅ​ពុំទាន់​មាន​ទីតាំង​ថ្មី​សម្រាប់​ធ្វើ​ការងារ​នោះ​ទេ​ប៉ុន្តែ​បាន​សុំ​ខ្ចី​ការិយាល័យ​របស់​មន្ទី​ផែនការ​ខេត្ត​ដើម្បី​ចូលធ្វើ​ការងារ ។ លោក​បាន​បន្តថា សូម​ឲ្យ​មន្ទី​ផែនការ​ត្រូវ​សហការ​គ្នា​ជាមួយ​មន្ទី​មុខងារ​សាធារណៈ​ដែល​បាន​បង្កើតឡើង​ថ្មី​ហើយ​ពុំ​មាន​ទីតាំង​សម្រាប់​ធ្វើការ​និង​រក្សា​សាមគ្គីភាព​ឲ្យបាន​ល្អ​។​

​លោក នាក់ ណា​ង ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត​ប៉ៃលិន​បាន​ប្ដេជ្ញាចិត្ត​អនុវត្ត​
​ន៏​គោរព​ស្រលាញ់​ស្មោះស្ម័គ្រ​ជាតិ​សាសនា​ព្រះមហាក្សត្រ ចូលរួម​អនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អណត្តិ​ទី​៥ អនុវត្ត​ន៏​បំពេញ​ការងា​របស់​ខ្លួន​និង​កិច្ច​សហការ​ឲ្យបាន​ល្អ​ជាមួយ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន ។​

​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​បាន​មាន​ប្រសា​ស​ន៏​ណែរ​នាំ​
​ដល់​លោក​នាក់ ណា​ង​ប្រធាន​មន្ទី​មុខងារ​សាធារណៈ​ខេត្ត​ប៉ៃលិន​ត្រូវខិតខំ​បំពេញ​តួនាទី​​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​និង​ផ្ដល់​ផលប្រយោជន៏​ពិតប្រាក​ដដល់​មន្ត្រី​រាជការទាំ​ង​ការ​តម្លើង​ឋានន្តរស័ក្តិ​ឬ​តម្លើង​ប្រាក់ខែ ។​ល​។ ប៉ុន្តែ​បើ​លោក​ប្រធាន​មន្ទី​មុខងារសាធារណ មិន​បាន​បំពេញ​ធ្វើ​ការងារ​តាម​តម្រូវការ​របស់​មន្ត្រីរាជកា​រហើយ​ពួកគាត់​បាន​ដាក់ពាក្យ​ប្ដឹង​គឺ​ត្រូវ​ទទួល​ឬ​មាន​ទោស​ទាន់​ទៅតាម​ផ្លូវច្បាប់ ។​

​ជា​ចុងបញ្ចប់ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បានប្រគល់​សៀវភៅ​មុខងារសាធារណ​ដល់​លោក កើត សុធា អភិបាលខេត្ត លោក ឡី ចាន់​ឆាយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក នាក់ ណា​ង ប្រធាន​មន្ទីរ​មុខងារ​សា​ធា​រ​
​ណ​ខេត្ត​ប៉ៃលិន ទុក​រៀនសូត្រ និង​យល់ដឹង​បន្ថែមទៀត ៕

 

2014_07_14 (2) 2014_07_14

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment