0

ដោះ​លេង​អ្នកទោស​ស្រីៗ​ចំនួន ៥ នាក់​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ

ដោះ​លេង​អ្នកទោស​ស្រីៗ​ចំនួន ៥ នាក់​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ

ខេត្ត​ឧត្តរមានជ័យ ៖ ឯកឧត្តម  នុត សាអាន​. រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ  ទទួលបន្ទុក​ពន្ធនាគា​រ  បាន​អញ្ជើញ​ចុះ​មក​ដោះ​លេង​អ្នកទោស​ស្រីៗ​ចំនួន​៥​នាក់ ដែល​មាន​កូនតូចៗ នៅ​មុន​ពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខនេះ​នៅ​ថ្ងៃ​ទី  ១២ ខែ មេសា ឆ្នាំ ២០១៥​។​

​ឯកឧត្តម  បាន​មានប្រសាសន៍ថា បើ​ម្តាយ​មានទោស តែ​ក្មេង​តូចៗ មិន​បាន​ដឹង​អី​ទេ  ឯកឧត្តម​មាន​ប្រសាសន៍​បន្ត ពេល​ចេញ​ទៅ​វិញ​សុំ​កែ​ខ្លួន​កុំឲ្យ​មាន​សកម្មភាព​លួច​ឆក់​ប្លន់​ឬ​ប្រើប្រាស់​និង​លក់​គ្រឿងញៀន​បន្តទៀត ។

​ក្នុងឱកាស​នោះ​ផងដែរ មាន​លោក ស៊ី ប្រាសឹទ្ធ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ   លោក អ៊ៀក ផល្លា  ប្រធាន​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​.​លោក កូយ​. កាន់​យ៉ា ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ   ឯ ឧ​. ឧត្តមសេនីយ៍ទោ  ភិន​. យ៉ាន ប្រធាន​ពន្ធនាគារ​ខេត្ត លោក វរៈសេនីយ៍ឯក ឡឹ​ក​. សុខា​. ស្នងការរង    លោក​. វរៈសេនីយ៍ត្រី  ស៊ុន​. សាន អធិការ​ក្រុង​សំរោង ៕

​ចាន់ សុ  ភា ឧត្តរមានជ័យ​

 

20150415a (2) 20150415a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment