0

​ឯកឧត្តម តូច ចាន់​កុសល់ ចុះ​សួរ​សុក្ខ​ទុក្ខ​ដល់​សម្ព័ន្ធមេត្រីភាពក​ងក​ម្លាំង​កងទ័ព​សមរ​ភូមិ​មុខ​

​ឯកឧត្តម តូច ចាន់​កុសល់ ចុះ​សួរ​សុក្ខ​ទុក្ខ​ដល់​សម្ព័ន្ធមេត្រីភាពក​ងក​ម្លាំង​កងទ័ព​សមរ​ភូមិ​មុខ​

ខេត្ត​ឧត្តរមានជ័យ ៖ កងទ័ព​សមរភូមិ​មុខ វរៈ​សេនា​តូច​លេខ​ការពារ ព្រំដែន​៤២៥ នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤២ ត្រូវបាន ឯកឧត្តម​តូច​ចាន់​កុសល់ រដ្ឋលេខាធិការ​.​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ត្រាំ​អ៊ីវតឹក និង​លោកជំទាវ ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ចុះ​សួរ​សុក្ខ​ទុក្ខ​និង​ផ្តល់​អំណោយ​ស្បៀងអាហារ​សម្ភារៈ​បរិក្ខារ និង​ថវិការ​បន្តិច​បន្ទួច​ជូនកាល​ព្រឹក​ថ្ងៃ​ទី​៣១​ខែ​មិនា​ឆ្នាំ​២០១៥​នៅ​សង្កា​ត​ឮ​កូន​ក្រៀល​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​ឯកឧត្តម តូច ចាន់​កុសល់ រដ្ឋលេខាធិការ ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​នាំ​អំណោយ​មាន ដូចជា អង្ករ​ចំនួន ៥០ ការុង​. មី ៥០​កេះ ទឹកត្រី​៥០​យួរ ទឹកស៊ីអ៊ីវ​៥០​យួរ ទឹកបរិសុទ្ធ​២០០​យួរ  ថវិកា​ជូន​កងទ័ព​៤២០​នាក់​ក្នុង​ម្នាក់ៗ ទទួលបាន​២​មឺ​នរៀល និង​ជូន​ដល់​វរៈ​សេនា​តូច ៤២៥ ចំនួន ៤ លាន​រៀង​ផងដែរ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន វូ​យ មេ​បញ្ជា​រការ កងពល​តូច​ថ្មើរជើង​លេខ ៤២ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​.​នៃ​ក្រសួង​សាធារណៈ​ការណ៍  ដែល​ធ្លាប់​ជួយ​ជា​អំណោយ​ដល់​វរៈ ៤២៥  ជា​ញឹកញាប់​កន្លងមក ។​

​លោក​វរៈសេនីយ៍ឯក តន់ ញៀន មេនញ្ជារការ​វរៈ ៤២៥ រាយ​ការណ័​ជូន ដល់​ឯកឧត្តម តូច ចាន់​កុសល់ អំពី​សកម្មភាព និង​សភាពការណ៍ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ កន្លងមក​មាន​ភាព​ធូរស្រាល មិន​មាន​សកម្មភាព​បទល្មើស ឬ​ការវិវាទ​គ្នា​រវាង​ភាគី​ទាំងសងខាង សូម​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម តូច ចាន់​កុសល់ រដ្ឋលេខាធិការ​.​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ដែល​បាន​យកចិត្តទុកដាក​ឮ​ចុះ​សួរ​សុខ​ទុក​ដល់​កងទ័ព​សមរភូមិ​មុខ ៕
​ព្រំ​សំ​

 

20150331a (1) 20150331a (2) 20150331a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment