0

ចាក់​ដី​បិទផ្លូវ​រំដោះទឺករំ​លោភយ​កអូរ​បុរាណ​ធ្វើ​កម្មសិទ្ធិ​បង្ក​អោយ​មាន​ទឺ​លក​ជំនន់​រាល់​ឆ្នាំ​

ចាក់​ដី​បិទផ្លូវ​រំដោះទឺករំ​លោភយ​កអូរ​បុរាណ​ធ្វើ​កម្មសិទ្ធិ​បង្ក​អោយ​មាន​ទឺ​លក​ជំនន់​រាល់​ឆ្នាំ​

​ខេត្ត​បន្ទាយមានជ័យ ៖ ក្រុមអ្នកមានអំណាច និង​ទ្រព្យធន បាន​នាំ​គ្នា​ចាក់​ដី​រំលោភ យក​អូរ​បុរាណ​ធ្វើ​កម្មសិទ្ធិ​    ​បណ្តាល​អោយ​ស្ទះ​មុខទឹក បង្ក​ភាព​រីងស្ងួត​នៅ​រដូវ​គ្មាន​ភ្លៀង និង​ទឹកជំនន់​រយៈពេល​៤​ឆ្នាំ​ផ្ទួនៗ​នៅ​រដូវវស្សា​អូរ​នោះ​ស្ថិតនៅ​ចំណុច​ស្ពាន​ទី​១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​ហេតុការណ៍​ដែល​លប់​អូរ​ធ្វើ​កម្ម​សិទ្ធ​មាន​រយៈពេល​យូរ​មក​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧​ខែ​មិនា​ឆ្នាំ​២០១៥​គ្មាន​សមត្ថកិច្ច​ជំនាញ ឬ​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ឡើយ​សង្ស័យ​បាន​ប្រាក់​កាក់​ពី​ម្ចាស់​ដី​ទាំ​អ​នោះ​។​
​    ​
​ការចាក់​ដី​រំលោភ​យក​អូរ​បុរាណ​នេះ​ដែរ​គឺ​គេ​ធ្វើឡើង​ជា​បន្តបន្ទាប់​ទាំង​ផ្នែក​ខាងក្រោម​ស្ពាន​និង​ខាងលើ​ស្ពាន ដោយ​អ្នកខ្លះ​ទើបតែ​ចាក់ ដី​ចូល​បម្រុង កសាង​សំណង់​រឹងមាំ ចំណែក​អ្នកខ្លះ​ទៀត បាន​ចាក់ រំលោភ​យក​ធ្វើ​កម្មសិទ្ធិ ធ្វើ​របង​ថ្ម​កសាង ផ្ទះ​វីឡា​និង​ដាំ​ដើម​ចេក​ផង​នោះ​ដែរ​។​

​សកម្មភាព​បែប​នេះ ធ្វើឱ្យ​រង់ការ​រិះគន់ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទៅលើ​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ដោយ​មិន​បាន​គិតគូរ​ទប់ស្កាត់​នូវ​ទង្វើ​រំលោភ​យក​អូរ​រដ្ឋ​ខុសច្បាប់​ធ្វើ​ជា​កម្ម​សិទ្ធ​នោះ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ទៀត​ថា អូរ​បុរាណ​ស្ថិត​នៅ​ចំណុច​ខាងលើ​កាលពីដើម​ឡើយ​ជា​អូរ​មាន​ទឹក​ហូរ​ចេញចូល​ខួប​ប្រាំង និង ខួប​វស្សា​ហើយ​ជា​អូរ​សម្រាប់​រំដោះ​ទឹក​ចេញ​ពី​ផ្នែក​ខាងលើ​មក​ក្រោម​និង​រំដោះ​ទឹក​ពី​ផ្នែក​ខាងក្រោម​ទៅ​ខាង​លើ​វិញ​កាលណា​មាន​ទឹកជំនន់​ជន់​ជោរ​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម​នោះ ។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា បច្ចុប្បន្ន​នេះ​អូរ​នេះ ត្រូវបាន​គេ​ចាក់​ដី​ល​ប់យក​ធ្វើជា កម្មសិទ្ធិ​កសាង​ផ្ទះថ្ម​អស់ហើយ ។​

​ពាក់ព័ន្ធ​និង​កិច្ចការងារ​នេះ លោក យឹម ប៊ុន​រុំ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត បាន​ប្រាប់ ឱ្យដឹង តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា នេះ​ថា លោក​ទទួលស្គាល់​ពិតជា​មាន​ការចាក់ដី អាណាធិបតេយ្យ​រំ លោភ​យក​ដី​អូរ​ដែលជា​ផ្លូវទឹក​នោះ​មែន ដោយ​ខាង​មន្ទីរ​ពិបាក​និង​ហាម ឃាត់​ណាស់​ពី​ព្រោះ​បញ្ហា​នេះ​លោក​តែងតែ​ទាក់ទង​សហការ​ទៅ​អាជ្ញាធរ​ដែនដី​ចុះទៅ​ទប់ស្កាត់​មិន​ឱ្យ​ចាក់​ដី​លប់​អូរ​នោះទេ​ក៏​ប៉ុន្តែ​នៅតែ​មាន​អ្នកខ្លះ​លួចលាក់​ចាក់​ដី​ចូល​ជា​ដដែល​។​

​លោក​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា​ការចាក់ដី​លប់​អូរ​រ​បិទផ្លូវ​ទឹក​នេះ​ដែរ​គឺ​អាច​រង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ រស់​នៅ​ផ្នែក​ខាងលើ​ផ្លូវទឹក​និង​ខាងក្រោម​ផ្លូវទឹក​នោះ​ទៀត​ផង​។​

​លោក​ក៏​សូម​សំណុំ​ពរ​ឱ្យ​អាជ្ញាធរ​ដែនដី​ឱ្យ​ជួយ​ទប់ស្កាត់​ការចាក់ដី​អាណាធិបតេយ្យ លប់ អូរ​នោះ​ជា​បន្ទាន់​ផង​ពីព្រោះ​មាន​តែ​អាជ្ញាធរ​ដែនដី​ទេ​អាចមាន​លទ្ធភាព​ទប់ស្កាត់​បាន ។​

​លោកស្រី​ចាន់ថេង​អភិបាលក្រុង​សិរីសោភ័​ណ​បាន​បំភ្លឺ​ឱ្យដឹងថា​រូប​លោក​ធ្លាប់​ឱ្យ​អភិបាលរង​ក្រុង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ចំណុច​នោះ​ម្តង​រួចមកហើយ​ដោយ​ការពិនិត្យ​មិនមាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​ប៉ុន្តែ​លោក​ស្រី​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​ម្តងទៀត ៕

 

20150328b (3) 20150328b (1) 20150328b (2)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment