ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាជនជាតិថៃ ទើបមករួមរស់ជាមួយប្រពន្ធជាស្ត្រីខ្មែររួមភេទ ៧ ដងក្នុង ១ ថ្ងៃគាំងបេះដូងកាច់ស្លាប់នៅបន្ទប់ផ្ទះជួលមួយកន្លែង កាលវេលាម៉ោង៤ និង១៥នាទីទាបភ្លឺថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកអនុសេនីយ៍ឯក ឈិត សេង អធិការ រងទទួលផែនព្រហ្មទណ្ឌ ស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា បុរសជនជាតិថៃរងគ្រោះស្លាប់ឈ្មោះ សាម៉ាន់ ព្រំការ អាយុ ៥២ ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅខេត្តសាក់សឺងសៅ ប្រទេសថៃ ។ ចំណែក ស្ត្រីជាប្រពន្ធឈ្មោះ ចាន់ ឌីណា អាយុ ៤៥ឆ្នាំ ប្រកបមុខរបរកម្មករ ជនជាតិខ្មែរបច្ចុប្បន្ន រស់នៅបន្ទប់ជួលមានម្ចាស់ឈ្មោះយ៉ាលឹមអុនភេទប្រុសអាយុ៦៨ឆ្នាំ ស្ថិតនៅភូមិ ឃុំ ខាងលើ។
ស្ត្រីឈ្មោះ ចាន់ ឌីណាជាប្រពន្ធ បានប្រាប់សមត្តកិច្ចថាបុរសជនជាតិថៃរូបនោះ មានប្រពន្ធកូនរួចហើយ ហើយមកស្រលាញ់រួមរស់ជាមួយស្ត្រីឈ្មោះ ចាន់ ឌីណា ជាង ៣ ឆ្នាំមកហើយ ។ កន្លងមកប្តីរបស់គាត់ ធ្លាប់ កើតជម្ងឺទឹកនោមផ្អែម ហើយទើបតែចូលក្នុងដីខ្មែរមករួមរស់ជាមួយប្រពន្ធកាលពីព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៤ លុះនៅព្រឹកទាបភ្លឺថ្ងៃទី៦ខែកកក្កដា ស្រាប់តែគាត់ប្រកាច់ស្លាប់មិនដឹងមូលហេតុ ។
ស្ត្រីជាប្រពន្ធបានប្រាប់ឲ្យ ដឹងទៀតថា ក្នុងអំឡុងមករួមរស់ក្នុងបន្ទប់ជួលរយៈពេល១ថ្ងៃ បុរស រងគ្រោះបានរួមភេទជាមួយប្រពន្ធរហូតទៅដល់ ៧ ដង ។ ជុំវិញនៃឆ្លើយ បំភ្លឺពីសំណាក់ស្ត្រីជាប្រពន្ធ និងតាមការត្រួតពិន្យិធ្វើកោសល្យវិច្ច័យសពក្នុងនោះសមត្ត កិច្ចធ្វើការសន្និដ្ឋានមូលហេតុ ធ្វើបុរសជនជាតិថៃស្លាប់ គឺមកពីការរួមភេទហួសកម្លាំងបណ្តាលឲ្យគាំងបេះដូងស្លាប់ នៅពេលគាត់មានជម្ងឺប្រចាំកាយ ។ នៅលើខ្លួនរបស់បុរសរូបនោះ មិនមានស្លាក ស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។
ប្រភពអោយដឹងថា ឈ្មោះ យ៉ា លឹមអុន ម្ចាស់ផ្ទះជួលមានបំណងដឹកសពជនជាតិថៃចេញពីកន្លែងកើតហេតុ មិនប្រាប់សមត្ថកិច្ច ។
បច្ចុប្បន្នសាកសពបុរសជនជាតិថៃ ខាងលើសមត្ថកិច្ចកម្ពុជា កំពុងតែទំនាក់ទំនងសាច់ញាតិនៅប្រទេសថៃ ដើម្បីមកទទួលសពយកទៅ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អាលីន