0

លោក ​សុខ ​សូ​កាន ​កូន​របស់​លោក​ សុខ ​អាន ​ក្លាយជា​តំណាងរាស្ត្រ​ខណៈ ដែល​លោក ​សូ​ ឃុន ​ទទួលមរណភាព​

លោក ​សុខ ​សូ​កាន ​កូន​របស់​លោក​ សុខ ​អាន ​ក្លាយជា​តំណាងរាស្ត្រ​ខណៈ ដែល​លោក ​សូ​ ឃុន ​ទទួលមរណភាព​

លោក សុខ អាន មានកូន​៥​នាក់ ក្នុងនោះ​មាន​ស្រី​១​នាក់ ឈ្មោះ សុខ សុ​ម៉ា និង​ប្រុស​៤​នាក់ ក្នុងនោះ រួមមាន លោក សុខ ពុទ្ធី​វុ​ធ លោក សុខ សូ​កាន លោក សុខ សូកេន និង​លោក សុខ សង់​វ៉ា ។

​លោក សុខ សូ​កាន មាន​អាយុ​៣០​ឆ្នាំ ដែលជា​កូនប្រុស​របស់​លោក សុខ អាន ត្រូវបាន​តែងតាំង​ឲ្យក្លាយ​ជា​តំណាងរាស្ត្រ​មកពីគ​ណ​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​តាកែវ ជំនួស​លោក សូ​ឃុន អតីត​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ទទួលមរណភាព​នា​ពេល​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ការបោះឆ្នោត​អាណត្តិ​ទី​៥  លោក សុខ សូ​កាន បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ខេត្តតាកែវ​។ ប៉ុន្តែ​លោក​មិន​បាន​ជាប់​ឆ្នោត​នោះ​ទេ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ថយចុះ​អាសនៈ ។ អាសនៈ​តំណាងរាស្ត្រ​សភា​នៅ​ក្នុង​ខេត្តតាកែវ មាន​៨​អាសនៈ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៤​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៤​អាសនៈ​។​

​លោក សុខ អាន ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តតាកែវ ។ លោក សុខ អាន សព្វ​ថ្ងៃនេះ​ជា​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ ៕

soksokan

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment