0

​បើក​វគ្គ​ហ្វឹកហ្វឺន ដល់​នាយ នាយរង អាវុធហត្ថ ចំនួន​៦០​នាក់ អោយមាន​សមត្ថភាព​គ្រប់គ្រាន់​បំរើ​ប្រជាពលរដ្ឋ​ជាតិ​មាតុភូមិ​

​បើក​វគ្គ​ហ្វឹកហ្វឺន ដល់​នាយ នាយរង អាវុធហត្ថ ចំនួន​៦០​នាក់ អោយមាន​សមត្ថភាព​គ្រប់គ្រាន់​បំរើ​ប្រជាពលរដ្ឋ​ជាតិ​មាតុភូមិ​

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ បើក​វគ្គ​ហ្វឹកហ្វឺន ដល់​នាយ នាយរង អាវុធហត្ថ ចំនួន​៦០​នាក់ មកពី​ស្រុក​ក្រុង​នានា​ក្នុង​ខេត្ត អោយមាន​សមត្ថភាព​គ្រប់គ្រាន់​បំរើ​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​ការពារ​ជាតិ​មាតុភូមិ ក្រោម​ធិបតី​ភាព លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​រយៈពេល​១៥ ថ្ងៃ​ដោយ​គិតពី​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ បានអោយដឹង​ថា​លំ​ហាត់​ហ្វឹកហ្វឺន​នេះ អនុវត្តតាម​ផែនការ​ហ្វឹកហ្វឺន ប្រចាំឆ្នាំ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស តម្រូវ​អោយ​អាវុធហត្ថ​ទូទាំង​ប្រទេស​ធ្វើ​ការហ្វឹកហាត់ ក្នុង​១​ឆ្នាំ​អោយ​បាន​៣​លើក​ក្នុង​គោលបំណង​ដើម្បី​កសាង​និង​ពង្រីក​កំលាំង​អាវុធហត្ថ​ទាំងអស់​អោយមាន​គុណភាព​និង​យល់ដឹង​ក្នុង​ការអនុវត្ត​ជំនាញ​ពិតប្រាកដ​ក្នុង​នាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ នគរបាល​រដ្ឋបាល​និង​តំរួតយោធា​ជា​មូលដ្ឋាន​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​លេខ​៧៧​ដើម្បី​ពង្រឹង​សមត្ថភាព ជំនាញ​ជូន ដល់​នាយ​នាយរង​អាវុធហត្ថ ពី​បទដ្ឋាន​ការងារ​ផ្សេងៗ សម្រាប់​មន្ត្រី​ប្រតិបត្តិ​ច្បាប់ ជា​លក្ខណ​:​អន្តរជាតិ​។​

​លោក ឱ បូ​រិន្ទ​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​នាយ នាយរង​អាវុធហត្ថ ដែល​ជា​សិក្ខាកាម​ដែល​មកពី​ស្រុក​ក្រុង​ទាំង​៦០​នាក់ អោយ​ខិតខំ​យកចិត្ត​ទុក្ខ​ដាក់​និង​គោរព​វិន័យ បទបញ្ជា​ការហ្វឹកហ្វឺន ស្វែងយល់​និង​រៀនសូត្រ ដើម្បី​ទទួល​ផ្លែផ្កា​ពី​ការរៀនសូត្រ​សំរាប់​ខ្លួនឯង​និង​កេរ្តិ៍ឈ្មោះ​កងរាជអាវុធហត្ថ និង​ជួយ​បំរើ​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​ការពារជាតិ​មាតុភូមិ​របស់​យើង ៕ ម៉ែន​ចាន់​ដា​រ៉ា​

2014_11_15c3 (3) 2014_11_15c3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment