0

​លោកយាយ​ឧបាសិកា អ៊ុំ សំ​ហ៊​ន សូម​គោរព​ចូល​មក​សម្តេច ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ជួយ​ចុះ​រៀបចំ​ព្រះចៅអធិការ​អាចារ្យ​គណៈកម្មការ​វត្ត​ប្រាសាទ​គោកចក ដោយ​ក្តី​អនុគ្រោះ​

​លោកយាយ​ឧបាសិកា អ៊ុំ សំ​ហ៊​ន សូម​គោរព​ចូល​មក​សម្តេច ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ជួយ​ចុះ​រៀបចំ​ព្រះចៅអធិការ​អាចារ្យ​គណៈកម្មការ​វត្ត​ប្រាសាទ​គោកចក ដោយ​ក្តី​អនុគ្រោះ​

ខេត្តសៀមរាប  ៖ បើ​តាម​លោកយាយ​ឧបាសិកា អ៊ុំ សំ​ហ៊​ន ជា​តំណាងឱ្យ​ពុទ្ធបរិស័ទ  ចំណុះជើងវត្ត​ប្រាសាទ​គោកចក  ចំនួន ៤៧ នាក់ ដែល​មាន​ទីតាំង ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក  ក្រុង​សៀមរាប ខេត្តសៀមរាប​បាន ឱ្យ​កម្ពុជា​អមតៈ​ដឹងថា មូលហេតុ  ដែល​នាំ​ឱ្យ​លោកយាយ​សំណើសុំ សម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍ ទៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា ជួយ​ចុះ​រៀបចំ​ចាត់តាំង​ព្រះ  ចៅអធិការ​អាចារ្យ​គណៈកម្មការ វត្ត​ប្រាសាទ​គោកចក​ឡើងវិញ​នោះ  ដោយសារ​កន្លងមក ក៏​ដូច​ជា​បច្ចុ​- ប្បន្ន​ពុំទាន់​មាន​ព្រះសង្ឃ​អង្គណា​ឬ  អាចារ្យ​គណៈកម្មការ​ណាមួយ​ចាត់ តាំង​ត្រឹមត្រូវ​ជា​ផ្លូវការ​នៅឡើយ​។​

​ លោកយាយ អ៊ុំ សំ​ហ៊​ន បាន បន្តថា​ដោយសារតែ​ពុំទាន់​មាន​ព្រះ ចៅអធិការ​ឬ​អាចារ្យ​គណៈកម្មការ គ្រប់គ្រង​ត្រឹមត្រូវ​នេះហើយ បាន  ជា​ធ្វើឱ្យ​ព្រះសង្ឃ​អង្គ​ខ្លះ​ក្នុង​វត្ត​និង ពុទ្ធបរិស័ទ​មួយ​ចំនួន​ប្រកាន់​បក្ស ប្រកាន់ពួក​បង្កបញ្ហា​ជាច្រើន​ក្នុង​វត្ត  គ្មាន​នរណា​ស្តាប់​នរណា​ធ្វើឱ្យ​អាប់ ឱន​កិត្តិយស​ក្នុង​ព្រះពុទ្ធសាសនា  ជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

​គោលបំណង​របស់​លោក  យាយ អ៊ុំ សំ​ហ៊​ន គឺ​ចង់ឱ្យ​ក្រសួង ធម្មការ​និង​សាសនា ចុះ​រៀបចំ​ដោយ  ផ្ទាល់​បោះឆ្នោត​ជ្រើសរើស​ព្រះសង្ឃ អង្គ​ណា ឬ​អាចារ្យ​គណៈកម្មការ  ណា​ដែល​មាន​ភាព​សុច្ចរិត​ត្រឹមត្រូវ តាម​បែប​ប្រជាធិបតេយ្យ​មិន​និយម បក្ខពួក ។​

​គួររំលឹកថា វត្ត​ប្រាសាទ​គោកចក​នេះ​បាន​ចាប់ផ្តើម​កសាង​ឡើង ពី​ឆ្នាំ​១៩៩១ មកម្ល៉េះ បន្ទាប់ពី​មាន វត្ត​អារាម​ហើយ​ពុទ្ធបរិស័ទ​ចំណុះ ជើងវត្ត​មាន​អំណរ​សាទរ​រីករាយ បាន​រៀបចំ​ឱ្យមាន​ព្រះសង្ឃ​និង​អាចារ្យ​គណៈកម្មការ​វត្ត​សម្រាប់​គ្រប់ គ្រង​វត្ត​អារាម​ជា​រៀង​រហូត​មក​តែ ជា​អកុសល​កន្លងមកនេះ មាន​ព្រះ  សង្ឃ​អង្គ​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​មិន គប្បី  ផ្ទុយ​ពី​ច្បាប់​ព្រះពុទ្ធសាសនា  បាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​ធ្វើឱ្យ​ពុទ្ធ បរិស័ទ​ចំណុះជើងវត្ត​បាត់​ជំនឿ​ទុកចិត្ត​រហូតមក​ដល់​សព្វថ្ងៃនេះ ។​

​ លោកយាយ អ៊ុំ សំ​ហ៊​ន បាន បន្តថា រូប​គាត់​ផ្ទាល់​បានចាប់ផ្តើម  រត់​ការ​ធ្វើ​ច្បាប់​ទម្លាប់​និង​រៀបចំ កសាង​វត្ត​អារាម​នេះ មុនគេ​បង្អស់  ហើយក៏​មាន​អ្នក​ច្រណែន​ឈ្នានីស  និង​គំរាម​ធ្វើបាប​រូបគាត់​ជា​បន្ត បន្ទាប់​ផងដែរ ជាពិសេស​លោក  យាយ​បាន សង្កត់ធ្ងន់​ទៅលើ​លោក  ហ៊ុយ ហួន ជា​ចៅសង្កាត់​គោកចក នេះ​តែម្តង ដែល​តែងតែ​រាំងស្ទះ​រូប គាត់​មិន​ឱ្យធ្វើ​អ្វី​កើត​ជាក់ស្តែង​ដូច ជា​ការកសាង​របង​វត្ត​ជា​ដើម  លោក​ចៅសង្កាត់​បាន​ផ្អាក​ដំណើរ ការសាងសង់​ដោយ​លោក​ចៅ  សង្កាត់​លើក​ឡើង​ថា ការកសាង  របង​វត្ត​នេះ​ប៉ះពាល់​ផ្លូវ​សាធារណៈ  ហើយក៏​ចេះ​តែ​មាន​រឿងរ៉ាវ​ខ្វែង គំនិត​គ្នា​ជាមួយ​ចៅ​សង្កាត់​ជា​រៀង រហូតមក ។​

​លោកយាយ អ៊ុំ សំ​ហ៊​ន បាន បន្តថា​នៅ​ឆ្នាំ​២០១៤​នេះដែរ កាល  ពី​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០១៤ វេលា​ម៉ោង ០៧ ព្រឹក ត្រូវ​ជា​ថ្ងៃ  សីល​ដែល​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត តែងតែ​នាំ​គ្នា​ទៅ​សុំ​សីល​ធ្វើបុណ្យ ទាន​លោកយាយ​បាន​ចូល​ទៅ​យក ផ្កា​មក​តាំង​លើ​តុ​ដើម្បី​ឃោសនា​រៃ អង្គាសរ​កបច្ច័​យក​សាងរ​បងវត្ត  ស្រាប់តែ​មាន​យាយ​ម្នាក់​ស្តោះ​ទឹក មាត់​ដាក់​គាត់ ។ លោកយាយ​ក៏ បាន​សួរនាំ យាយ​ភី អំពី​មូលហេតុ នៃ​ការស្តោះទឹក​មាត់ដាក់​គាត់​ហើយ ក៏​បាន​ជេរ​បញ្ចោ​គ្នា​ទៅវិញទៅមក  រំពេច​នោះ​ក៏​មាន​បក្ខពួក​យាយ​ភី  ដឹក​ដៃ​យាយ ភី ទៅ​បាត់​ទៅ ។​    ​

​ បន្ទាប់មកទៀត ក៏​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​(​ស៊ាន​) ជា​បក្ខពួក​យាយ​“​ភី​”​បាន​ចេញមក ជេរ​បញ្ចោ​លោកយាយ អ៊ុំ សំ​ហ៊​ន  បន្ត​ទៀត​ចង្អុលមុខ​គ្នា​ទៅវិញ​ទៅ មក​រហូត​ដល់​ឈ្មោះ (​ស៊ាន​) ចូល  ទៅ​ចាប់​ច្បា​មក​យាយ អ៊ុំ សំ​ហ៊​ន  ប្រតាយប្រតប់​ផ្តួល​លោកយាយ អ៊ុំ  សំ​ហ៊​ន ផ្តូល​ផ្ទាល់​ទៅ​នឹង​ដី​បណ្តាល  ឱ្យ​គ្រាំគ្រា​ជា​ទម្ងន់ ក្នុង​រឿង​នេះ  លោកយាយ អ៊ុំ សំ​ហ៊​ន កំពុងតែ រៀបចំ​ពាក្យបណ្តឹង​ទៅ​តុលាការ ខេត្តសៀមរាប លោកយាយ អ៊ុំ  សំ​ហ៊​ន មាន​ភស្តុតាង​រូបភាព ជាក់  ស្តែង​ដូច​មាន​នៅក្នុង​ទំព័រ​កាសែត នេះ​ស្រាប់ ។ ក្រោយមកទៀត​មាន  ជនអនាមិក​មិន​ស្គាល់​មុខ​បាន​ទូ​រ​- ស័ព្ទ​មក​គំរាម​លោកយាយ អ៊ុំ សំ​ហ៊​ន  ប៉ុនប៉ង​សម្លាប់​ផងដែរ ។​

​លោកយាយ អ៊ុំ សំ​ហ៊​ន ក៏បាន សំណូមពរ​ចំពោះ​សម្តេច ហ៊ុន សែន  និង​ក្រសួង​ធម្មការ​និង​សាសនា​ផង ដែរ គឺ​សុំ​ឱ្យ​ចៅសង្កាត់​គោកចក  ដក​បង្គោល​អង់​តែ​ន​ចេញពី​វត្ត​ដែល គេ​ធ្វើឡើង ដើម្បី​ផលប្រយោជន៍ ផ្ទាល់ខ្លួន​និង​សុំ​ឱ្យ​ចៅសង្កាត់​ដកខ្លួន ចេញ​ពី​កិច្ចការ​វត្ត​អារាម ។ សូម​កុំ  ឱ្យ​នគរបាល​ចូល​បង្ក​អុកឡុក​ក្នុង​វត្ត តាម​បញ្ជា​របស់​ភិក្ខុ ហែម គឹម​សាន    និង​សុំ​ឱ្យ​ចៅសង្កាត់​គោកចក​ឈប់ គាំទ្រ​ភិក្ខុ ហែម គឹម​សាន ដោយ  លោកយាយ​បាន​អះអាងថា ភិក្ខុ  ហែម គឹម​សាន បាន​ប្រព្រឹត្ត​មិនបាន  ត្រឹមត្រូវ​តាម​វិន័យ​របស់​សង្ឃ ។

​បើ​មិត្ត​អ្នកអាន​ចង់ដឹង​រឿង​ពិត  សូម​ទំនាក់ទំនង​ជាមួយ​លោកយាយ  អ៊ុំ សំ​ហ៊​ន តាមរយៈ​ទូរស័ព្ទ​លេខ ៨៩០ ៨១ ២៥ ៦៩ ៕

DSC00156 2014_11_15a (2) 2014_11_15a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment