បាត់ដំបង ៖ សង្ឃ១អង្គនិមន្តបិណ្ឌបាតពេលថ្ងៃ ខុសពេលវេលា ឃើញសភាពក្នុងភូមិស្ងាត់ ចាប់លូកលាន់ក្មេងស្រី ៣ នាក់ ត្រូវនគរបាលចាប់ផ្សឹក កាលព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ។
ហេតុការណ៍ប្រព្រឹត្តប្រាស់ចាកវិន័យសង្ឃ កើតឡើងកាលវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិរំចេក៥សង្កាត់រតនៈក្រុងបាត់ដំបង។
តាមប្រភពពី មន្ត្រីនគរបាលបានអោយដឹងថា សង្ឃប្រព្រឹត្តប្រាស់ចាកវិន័យ ដែលឃាត់ខ្លួនមាន នាម ផាន់ ថងសុវណ្ណារ័ត្ន មានជន្មាយុ ៣១ វស្សាគង់ នៅវត្តមុន្នីរស្មី ហៅវត្តកន្ទុយក្រពើ ស្ថិតក្នុងភូមិក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ មានស្រុកកំណើត ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះ មានចំនួន ៣ នាក់ ចំណោមក្មេង ៦ នាក់ ទី១ ឈ្មោះ ថសណ អាយុ១០ឆ្នាំ ទី២ ឈ្មោះ ចវ អាយុ ៦ ឆ្នាំ និងទី ៣ ឈ្មោះ សល អាយុ ៧ ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ ។
ក្មេងប្រុសស្រី ៦ នាក់ដែលរត់លេងជុំគ្នា បានអោយដឹងថា ពួកខ្លួនមានគ្នា ៦ នាក់បានរត់លេងក្នុងបរិវេណដីផ្ទះ អ្នកភូមិ ដែលម្ចាស់ផ្ទះបិតទ្វារផ្ទះពេលនោះ មានលោកសង្ឃ ១ អង្គចូលមកយកអំបោះ ក្រហមចងដៃ អោយពួកយើង ។ ក្រោយមកសង្ឃបានចាប់ថើប និងបឺតមាត់ ឈ្មោះ ថសណ អាយុ ១០ ឆ្នាំទី២ ឈ្មោះ ចវ អាយុ ៦ ឆ្នាំ ទាំង ២ នាក់នេះ ស្រែកយំ ហើយពួកខ្លួនបានរត់ទៅប្រាប់ចាស់ៗ ។ ពេលនាំចាស់មកដល់ ឃើញសង្ឃនេះចាប់សំរាត សំពត់ឈ្មោះ សល ទៀត ហើយលោកអ៊ុំលោកយាយហៅនគរបាលមកឃាត់ខ្លួនតែម្តង ។
តាមប្រភព ពីមន្ត្រីនគរបាលបានអោយដឹងថា នៅព្រឹកថ្ងៃទី៣០ខែមិថុនា សង្ឃបរាជិកបញ្ជូនអោយមន្ទីរធម្មការ និងសាសនាផ្សឹក រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកាចាត់ការតាមនិតិវិធី ៕