ខេត្តឧត្តរមានជ័យ ៖ កម្លាំងប៉ូលិសក្រុងសំរោង បង្ក្រាបក្មេងទំនើង ៤ នាក់ វាយគ្នាបង្អួត ស្រីស្នេហ៍ពេលរាំធុងបាស់ជាន់ជើង កាលពីយប់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៤ វេលាម៉ោង ២១ : ៥០ នាទីយប់ នៅក្នុងវត្តបន្សាយររ៉ាក់ ភូមិបន្សាយរ៉ាក់ សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង។
ប៉ូលិសក្រុងសំរោង បានអោយដឹងថា យុវជន ៤ នាក់ដែលក្របួចមានទី១ ៖ ឈ្មោះ កយ សុគុណ អាយុ ២១ ឆ្នាំ ជាបងធំនៅភូមិភ្នៀត។ ២.ឡយ វិត អាយុ ១៨ ឆ្នាំ នៅភូមិបន្សាយរាក់ ៣. ស្នុក ស៊ីណាក់ អាយុ ១៨ ឆ្នាំ នៅភូមិ បន្សាយរាក់ ៤. ប៊ុន រី អាយុ ១៨ ឆ្នាំ នៅភូមិបន្សាយរាក់ ។
វត្ថុតាងដែលដកហូតបាន គឺមានខ្សែក្រវ៉ាត់ក្បាលដែក និងស្នាប់ដៃរៀងៗខ្លួន សម្រាប់ធ្វើសកម្មភាព ។ ចំណែករងគ្រោះ មានឈ្មោះ ផល ចន្ទ្រី ភេទ ប្រុស អាយុ ១៨ ឆ្នាំ បែកក្បាល ខាងឆ្វេង ៥ ធ្នេរ នៅភូមិគោលថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ឧត្តរមានជ័យ ។
សមត្ថកិច្ចបានបញ្ជាក់ថាជនបង្ករទាំង ៤ នាក់នេះ ត្រូវសមត្តកិច្ចចាប់ខ្លួន យកមកដោះស្រាយជាមួយអ្នករងគ្រោះ ហើយបានអប់រំណែនាំដោយឳពុក-ម្តាយ មកធា និងធ្វើកិច្ចសន្យាជាមួយសមត្តកិច្ច កុំឲ្យថ្ងៃក្រោយបង្ករឿងហេតុទៀត ៕
សឹម ខុន ឧត្តរមានជ័យ