0

ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​ស្នើរ​សុំ​ឈើប្រណិត​៣១​ដុំ​ពី​កម្លាំង​សមត្ថកិច្ច​យោធា​បង្ក្រាប​

ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​ស្នើរ​សុំ​ឈើប្រណិត​៣១​ដុំ​ពី​កម្លាំង​សមត្ថកិច្ច​យោធា​បង្ក្រាប​

ខេត្ត​ឧត្តរមានជ័យ ៖  ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ប្រមាណ​៣០​នាក់ ស្នើសុំ​ឈើប្រណិត​៣១​ដុំ ពី​កម្លាំង​សមត្ថកិច្ច​យោធា ដែល​បាន​បង្ក្រាប​ឃាត់​ឈើ របស់​ពួកគាត់​មក​វិញ តែ​ការស្នើសុំ​នេះ​មិន​បាន​ដូច​បំណង​ឡើយ នៅមុខ បន្ទាយ​យោធា​សឹក​រង ឧត្តរមានជ័យ និង​យោធា​ភូមិភាគ ទិស​ទី​២ កាលពី​ថ្ងៃ​ទី ១៨ ខែ តុលា ឆ្នាំ ២០១៤ ក្នុងភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​ឈើ​ដែល​កម្លាំង​យោធា​បង្ក្រាបបាន​មាន​ឈើ​ប្រភេទ នាងនួន មាន​មុខកាត់ ១០ ទៅ ២០​ម៉ែត្រ ចំនួន ៣១ ដុំ ប្រវែង ៨ តឹក ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​មក​សុំ​ឈើ​វិញ​នោះ​មាន​គ្នា ៣០ នាក់ កាប់​ឈើ​នៅលើ​ដី​ខ្មែរ នៅ​មុខ​បន្ទាយ​យោធា​សឹក​រង​ឧត្តរមានជ័យ និង​យោធា​ភូមិភាគ ទិស​ទី ២ នៅត្រង់​ចំណុច​បង្កោល​សីម៉ា លេខ ១១ ហៅថា ផ្លូវ​ឡាន​ចុះ  នៅ​ជាប់​និង​ភូមិ​ដងទង់ ទោះបី​ប្រជាពលរដ្ឋ​នាំ​គ្នា​សុំ​យ៉ាងណា ក៍​មិន​អោយ​វិញ​បាន​ដែរ ពីព្រោះ​មិន​ស្តាប់​ការហាមឃាត់​របស់​កង​កម្លាំង​សមត្ថកិច្ច ។​
​តាម​ការបញ្ជាក់​ពី​ប្រភព បានអោយដឹងថា នៅតាម​ត​បន់​នេះ គ្មាន​នរណា ដែល​ត្រឹមត្រូវ​ទេ មាន​អ្នក​រក​ឈើ​ក្រញូង ជា​សមត្ថកិច្ច​ទៀត​ផង ៕
​ចាន់​សុភា

2014_10_20a (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment