ខេត្តបាត់ដំបង ៖ នៅព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម សៀង ណាំ លោកជំទាវ អ៊ុន វុនលី និងក្រុមការងារឃុំសំរោងក្នុង បានយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន២៨១នាក់ដែលបានជួយថតរឿងរ៉ាវជូរចត់របស់ឯកឧត្តមនាសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃនារបបប៉ុលពត ក្នុងសម័យនោះ ឯកឧត្តមត្រូវខ្មែរក្រហមចាប់ដាក់គុគនៅវត្តសំរោងក្នុង។
អំណោយដែលប្រជជនដែលចូលរួមថតសម្តែងក្នុង១នាក់ទទួលបានលុយ៥០០០០រៀល សារ៉ុង១និងអង្ករ១ការ៉ុង ទម្ងន់២៥គីឡូក្រាម។ចំណែកតួរសំងាន់៣៣នាក់ទៀតទទួលបាន៥០០០០រៀលបន្ថែម គឺតួរអង្គខ្មែរក្រហម(ប៉ុលពត)ចាប់ដាក់ខ្នោះ វាយធ្វើបាបពិការដៃជើង និងតួរអង្គត្រូវខ្មែរក្រហមសម្លាប់ជាដើម។
ការថតរឿងជីវប្រវត្តិឯកឧត្តមសៀងណាំនាសម័យប៉ុលពតគឺថត្តក្នុងខែកុម្ភ:ឆ្នាំ២០២៤ ថតបាន៤ប្រាំឆាកហើយមិនទាន់ចប់ទេ។ការថតវីដេអូរនេះ មានគោលបំណងអោយកូនចៅជំនាន់ក្រោយយល់ដឹងថារឿងខ្មែរក្រហមវាឃរឃៅហើយក៏ជារឿងពិត មិនមែនរឿងកុនច្នៃប្រឌិតឡើយ និងជួយឧទ្ទិសកុសលផលជូនញាតិការ៧សន្តាននិងមិត្តភ័ក្តដែលបានស្លាប់ក្រោមរបបខ្មែរក្រហមផង។
ជាការពិតណាស់ឯកឧត្តមសៀងណាំ ជាក្រុមការងារចុះជួយខេត្តសៀមរាបតែឯកឧត្តមនៅមិនភ្លេចទឹកដីភូមិកំណើតហើយខែបុណ្យឯកឧត្តមតែងតែបរិចាកទានជូនមនុស្សចាស់និងប្រជាពលរដ្ឋក្រីក្រក្នុងភូមិសំរោងក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបងជានិច្ច។