0

មន្ត្រីរដ្ឋបាល​ជលផល​គាំទ្រ​ជនជាតិ​យួន​ឱ្យ​បំផ្លាញ​មច្ឆជាតិ​ខ្មែរ​

មន្ត្រីរដ្ឋបាល​ជលផល​គាំទ្រ​ជនជាតិ​យួន​ឱ្យ​បំផ្លាញ​មច្ឆជាតិ​ខ្មែរ​

ទោះបីជា​មាន​បម្រាម​យ៉ាង​តឹងរឹង​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល កម្ពុជា​មិន​ឱ្យ​ចិញ្ចឹម​ប្រភេទ​ត្រី​ដែល​យក​កូន​ត្រី​ធ្វើជា​ចំណី​ក្តី​ក៏​នៅតែ​មាន​អ្នក​ចេញ​មុខ​ចិញ្ចឹម​ត្រី​ឆ្តោ ដោយ​មិន​កោតក្រែង​ច្បាប់​ហើយ​ក៏​ជា​ទង្វើ​ប្រឆាំង​ដោយ​ត្រង់ៗ​ទៅ​នឹង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​
​សេចក្តីរាយការណ៍​ពី​ក្រុង​សៀមរាប​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យដឹងថា មុខរបរ​ចិញ្ចឹម​ត្រី​ឆ្តោ បាន​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង​នៅ​ភូមិប្ញ​ស្សីលា​ភ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។ រីឯ​សមត្ថកិច្ច​ជំនាញ​មាន​មន្ត្រីរដ្ឋបាល​ជលផល បែរ​ជា​សង្ងំ​នៅ​ស្ងៀម​រង់ចាំ​ទទួល​យក​ផលប្រយោជន៍​ពី​ការចិញ្ចឹម​ត្រី ឆ្តោ​នេះ​ទៅ​វិញ ។ ការ​ដាក់បន្ទុក​ទៅលើ​មន្ត្រីរដ្ឋបាល​ជលផល​នេះ ដោយសារតែ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​មន្ត្រី ជំនាញ បែរ​ជា​មន្ត្រី​រដ្ឋបាល​ជ​ល​ផល​ទាំងអស់នោះ​រាប់​ពី​ថ្នាក់​ផ្នែក សង្កាត់ ខណ្ឌ មិន​ធ្វើ​ការបង្ក្រាប គ្រាន់តែ​ចុះទៅ​ត្រួតពិនិត្យ​រួច​វិលត្រឡប់​ទៅវិញ​បាត់​ភ្លាមៗ​ផងដែរ ។​

​សេចក្តីរាយការណ៍​ដដែល​បានឱ្យដឹង​ទៀត​ថា ទំនង​ជា​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​ថ្នាក់​ទាំង​អស់នោះ ទទួលបាន​លាភសក្ការៈ​ពី​ការចិ​ពឹ​មត្រី​ឆ្តោ​ល្មើស​ទៅ​នឹង​បទ​បញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ ចំណែកឯ​មន្ត្រី​ជំនាញ​បាន​យក​ច្បាប់​ស្តីពី​ជលផល​ធ្វើ​អាជីវកម្ម​ប្រមូលយក ផលប្រយោជន៍​ឯកជន​ទៅវិញ ទោះបីជា​មច្ឆជាតិ​ជាពិសេស​កូន​ត្រី​តូចៗ​ត្រូវ​រលត់រលាយ​ដោយ​ក្រុម​មនុស្ស​ល្មើស ច្បាប់​ទាំងអស់​នោះ​ក៏ដោយ​ក៏​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​មិន​ឈឺ​ក្បាល​វិលមុខ​អ្វី​ដែរ សូម្បី​តែ​បទបញ្ជា​របស់​សម្តេច តេ​ជោ ហ៊ុន សែន ហាមប្រាម​មិនឱ្យ​ចិញ្ចឹម​ត្រី​ដែល​ស៊ី​ចំណី​កូន​ត្រី​ក៏​ត្រូវបាន​មន្ត្រីរដ្ឋបាល​ជលផល​ថ្នាក់​ផ្នែក សង្កាត់ ខណ្ឌ គ្រវែង​ចោល​ចូល​ទៅ​បាត​បឹង​ទន្លេសាប​ផងដែរ ។​

​សេចក្តីរាយការណ៍​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​ភាគច្រើន ជា​ជនជាតិ​វៀតណាម មក​រស់នៅ​លើ​ទឹកដី​ខ្មែរ ហើយ​ថែមទាំង​បំផ្លាញ​មច្ឆជាតិ​ខ្មែរ​ថែមទៀត​ផង ។ ជនជាតិ​វៀតណាម ចិញ្ចឹម​ត្រី​ឆ្តោ​នោះ មានឈ្មោះ ថា​ន់ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ និង​ឈ្មោះ ដាង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជា​ជើង​ខ្លាំង​ប្រចាំ​សង្កាត់ សៀមរាប ជា​អ្នក​ចេញ​មុខ​កាង​ឱ្យ​ក្រុម​ជនជាតិ​វៀតណាម​ចិញ្ចឹម​ត្រី​ឆ្តោ​ទំនង​យក​ប្រាក់​ទៅ​បង់​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល ជលផល​តាម​បណ្តា​ថ្នាក់​ចាប់​ពី​ក្រោម​រហូត​ទៅ​ដល់​លើ ។ ជើង​ខ្លាំង​ជនជាតិ​យួន​ទាំង​ពីរ​រូប​នេះ បាន​បង់​ប្រាក់​ទៅ​ឱ្យ​សម​ត្ថ កិច្ច​ពាក់ព័ន្ធ​នានា​រួម​ទាំង​អាជ្ញាធរ​ដែនដី ទើប​អាច​ប្រកប​មុខរបរ​ល្មើសច្បាប់​ទៅនឹង​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ បាល​បាន ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ដែរ​ថា ក្រុម​ជនជាតិ​វៀតណាម រស់នៅ​ក្រុង​សៀមរាប បាន​សហការគ្នា​យ៉ាង​រឹងមាំ​ប្រកប​មុខរបរ​ចិញ្ចឹម​ត្រី​ឆ្តោ​ដោយ​ចេញ​មុខ​បើកចំហ​ដោយ​ត្រង់ៗ​គ្មាន​ខ្លាច​ញញើត សមត្ថកិច្ច​ណា​មួយ ឬក៏​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នោះទេ រាប់ទាំង​អាជ្ញាធរ​ដែនដី​ទំនងជា​អ្នក​ទាំងអស់​នោះ បាន​ទទួល​ប្រាក់​ថ្លៃ​ការពារ​មុខរបរ​ល្មើសច្បាប់​នេះ​រួចទៅហើយ ទើប​ធ្វើ​ជា​ពុំ​ដឹង​មិនឮ​អ្វី​ទាំងអស់​ហើយ​ក៏​អាច​និយាយ បាន​ទៀត​ថា មន្ត្រីរដ្ឋបាល​ជលផល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត រួម​ទាំង​អាជ្ញាធរ​ដែនដី​បាន​រួមគំនិត​គ្នា​បំផ្លាញ​ម​ច្ឆ ជាតិ​តាមរយៈ​ការគាំទ្រ​ឱ្យ​ជនជាតិ​យួន​ចិញ្ចឹម​ត្រី​ឆ្តោ​នៅលើ​ទឹកដី​ខ្មែរ បាន​បង្ហាញ​ឱ្យឃើញ​នូវ​ទង្វើ​បំផ្លាញ​ជាតិ​ខ្មែរ​ខ្លួន ឯង យ៉ាង​ពិតប្រាកដ​បំផុត ៕

2014_10_18a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment