0

គណៈកម្មការ​អាចារ្យវត្ត “​ប្រាសាទ​ឥសី​តាបស​” អំពាវនាវ​សប្បុរសជន ចូលរួម​ជា​សទ្ធា​ជ្រះថ្លា ជួយ​ចាប់មគ្គផល ឧបត្ថម្ភ​គាំទ្រ​

គណៈកម្មការ​អាចារ្យវត្ត “​ប្រាសាទ​ឥសី​តាបស​” អំពាវនាវ​សប្បុរសជន ចូលរួម​ជា​សទ្ធា​ជ្រះថ្លា ជួយ​ចាប់មគ្គផល ឧបត្ថម្ភ​គាំទ្រ​

​យើងខ្ញុំ​ជា​ព្រះចៅអធិការ និង​គណៈកម្មការ​អាចារ្យ​“​វត្ត​ប្រាសាទ​ឥសី​តាបស​”​បាន​កសាង នៅ​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ តា​បស ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្ត ព្រះវិហារ ដែល មាន​ផ្ទៃដី​សរុប​ទំហំ ២២.៥០០​ម៉ែត្រ មាន​បណ្តោយ ២២៥​ម៉ែត្រ ទទឹង ១០០​ម៉ែត្រ មាន​កុដិ​ឈើ ១​តូច សាលាឆាន់ ១​តូច សាឡុំ ១​តូច សម្រាប់​ព្រះសង្ឃ​ធ្វើ បរិវា​សកម្ម ឬ​សម្តែង​អាប័ត្ត ។ មាន​ព្រះសង្ឃ​ចំនួន បី​អង្គ​, ភិក្ខុ ១​អង្គ​, សាមណេរ ២​អង្គ​, អាចារ្យ ២​រូប និង​គណៈកម្មាការ ៦​រូប ក្នុងនោះ ស្រី ៣​នាក់ ផង ដែរ ។​

​ដូច​បាន​ជម្រាបជូន​ខាងលើ ស្រាប់​សព្វថ្ងៃ​ខ្វះ​សាលា​ធ្វើ​បុណ្យ​ពេល​ធ្វើ​បុណ្យ​ម្តងៗ ប្រជា ជន​ជ្រក​តាម​ម្លប់ឈើ​ខ្លះ​ជ្រក​ក្នុង​រោង​ធ្វើ​ប្ញ​ស្សី​ប្រក់​តង់ ពេល​ភ្លៀង​ទទឹកជោគ​អស់​ខ្លួនប្រាណ ។​

​សូម​អំពាវនាវ​ដល់ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា មន្ត្រីរាជកា អស់លោក​-​លោកស្រី ដែល​ជា​សប្បុរសជន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ចូលរួម​ជា​សទ្ធា​ជ្រះថ្លា និង​ជួយ​ចាប់​មគ្គផល មេត្តា​ឧបត្ថម្ភ​គាំទ្រ​ដល់ “​វត្ត​ប្រាសាទ​ឥសី​តាបស​” សូម​ជូនពរ​ដល់ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា មន្ត្រីរាជកា អស់លោក​-​លោកស្រី ដែល​ជា​សប្បុរសជន​ទាំងអស់ សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា មន្ត្រីរាជកា អស់លោក​-​លោកស្រី ដែល​ជា​សប្បុរសជន ទាំង​ទីជិត​ទី​ឆ្ងាយ ជួយ​ចាប់មគ្គផល សូម​ទំនាក់ទំនង ព្រះចៅអធិការ ឈុន វុទ្ធី តាមរយៈ​ទូរស័ព្ទ​លេខ ០៨៨ ៧២ ៩៥ ៦២៦ ឬ​លោក ពៅ សាមុត មេឃុំ​ស្តៅ តាមរយៈ​ទូរស័ព្ទ​លេខ ០៩៧ ៣៨០០ ៣៣៩ / ០៩៧ ៧២៦ ៨៥ ៨០៩ ។ សូម​អរគុណ !៕​

tabos_pagoda (2) tabos_pagoda (3) tabos_pagoda (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment