ខេត្តឧត្តរមានជ័យ ៖ ក្រុមគណៈកម្មការពាណិជ្ជកម្មជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា-ថៃ បានធ្វើទំនាក់ទំនងគ្នាស្តីអំពីពាណិជ្ជកម្ម រវាងប្រទេសជិតខាង ក្នុងកាអភិវឌ្ឍន៍ឲ្យបានល្អប្រសើរ កាលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៤ សាង៉ាំរីសត ។
នៅក្នុងពិធីនោះមាន ឯកឧត្តម គន់ គីម ប្រធានក្រុមការងារ លោក ស ថាវ៊ អភិបាលខេត្តឧត្តរមានជ័យ ឧកញ៉ា លឹម ហេង និងឯកឧត្តមជាច្រើនរូបទៀត និងអស់លោកមន្ត្រីនៅក្នុងខេត្តបានចូលរួមយ៉ាងកុះករផងដែរ ។ រីឯខាងភាគីថៃ បានអញ្ជើញចូលដោយលោក អាឡុងកន ថុនឡាប៊ុត អតីតប្រធានពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ដែលបានរួមដំណើរនៅក្នុងពិធីនេះ ។ ក្រោយពីចប់ការប្រជុំមក បានពិសារបាយរួមគ្នា ៕