ខេត្តបាត់ដំបង ៖ ឈ្មោះ លីន បានបើកល្បែងស៊ីសងជាច្រើនប្រភេទ ដូចជាល្បែងតាមអនឡាញ ល្បែងអាប៉ោងបាញ់ផ្ទាល់ដៃ ល្បែងជល់មាន់ (មាន់ដី មាន់ស្រស់)ជាដើម។
ប្រភពបានអោយដឹងថាឈ្មោះលីន បានអោយឈ្មោះរុន កាន់កាប់ល្បែងអាប៉ោងហើយឈ្មោះវឌ្ឍន៍ កានខាងមាន់ជល់។
ចំណែកល្បែងអាប៉ោង បើកលេងចាញ់ឈ្នះរាប់លានរៀលនិងរាប់ពាន់ដុល្លា នៅផ្ទះឈ្មោះ ភារុន ជិតសាលារៀនផ្លូវកាត់ ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
រីឯមាន់ជល់ឈ្មោះវឌ្ឍន៍ កាន់កាប់មាននៅស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី។នៅស្រុកមោងឬស្សី មាន់មានគូជល់ថ្ងៃអាទិត្យ-ច័ន្ទ ក្នុងភូមិនអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឬស្សី។
ឈ្មោះជីវ័ន្តហៅវឌ្ឍន៍ បានប្រាប់អ្នកព័ត៌មានថាទីលានបញ្ជល់មាន់នៅស្រុកគាស់ក្រឡ បិតឆាប់ៗខាងមុខ។
ពាក់ព័ន្ធករណីនេះ លោកស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានប្រាប់អ្នកសារព័ត៌អធីធីខេអោយដឹងថាក្រោយទទួលព័ត៌មាននេះលោកនឹងចាត់ចែងកម្លាំងចុះបង្ក្រាបអោយបាន៕