0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ប្រធានគ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិ​ក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ប្រធានគ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិ​ក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

ទីក្រុង​ដា​វ៉ូ​ស សហព័ន្ធ​ស្វីស រសៀល​ថ្ងៃ​ពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Samantha Power ប្រធាន​គ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វីស​។

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​ជំទាវ​ប្រធាន​ទីភ្នាក់ងា​រ USAID បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ហើយ​លោកជំទាវ​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី អំពី​វឌ្ឍនភាព​ការងារ​របស់ USAID នៅ​កម្ពុជា ពិសេស​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​ការការពារ​កុមារ​តូច តាមរយៈ​កិច្ចសហប្រតិបត្តិកា​ររ​វាង USAID និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការលើកកម្ពស់​កម្មវិធី​អប់រំ អនាម័យ និង​បរិក្ខា​សិក្សា​នៅ​តាម​សាលារៀន​សម្រាប់​កុមារ​តូច​។

​លោកជំទាវ​ក៏​បាន​កោតសរសើរ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកាត់បន្ថយ​អត្រា​ជំងឺឆ្លង និង​កាត់បន្ថយ​អត្រា​មរណភាព របស់​ទារក និង​កុមារ​តូច​ក្រោម​អាយុ​៥​ឆ្នាំ ផងដែរ​។ លោកជំទាវ បាន​បញ្ជាក់​ពី​ការបន្ត​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ការបន្ត​ការផ្ដល់​ជំនួយ​លើ​វិស័យ​អប់រំ និង​បរិស្ថាន ដែល​ផ្តោត​លើ​ការអភិរក្ស​ជីវៈចម្រុះ ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការលើកកម្ពស់​ជីវភាព​សហគមន៍​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ ចំពោះ​គម្រោង​កិច្ចសហប្រតិបត្តិកា​ររ​បស់ USAID នៅ​កម្ពុជា នា​ពេលកន្លងមក និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ និង​ជំនួយ​របស់ USAID ដែល​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​ការរីកចម្រើន​សង្គម​-​សេដ្ឋកិច្ច របស់​កម្ពុជា​។ ជាមួយគ្នា​នោះ សម្តេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាលសហរ​ដ្ឋ​អាមេរិក​ក្នុង​ការ​បន្ត​ផ្តល់​ជំនួយ​ចំនួន ១៨ លាន​ដុល្លារ​អាមេរិក តាមរយៈ USAID ដល់​កម្ពុជា ក្នុង​ពេល​សម្តេច​ធិបតី​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​លោកជំទាវ Victoria Nuland អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក នា​ឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ទៅ​ចូលរួម មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញូយ៉ក​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!