បាត់ដំបង ៖ បូកសរុបការងារចរាចរណ៍ផ្លូវគោក រយៈពេល ៩ ខែ និងការងារទិសដៅត្រីមាសទី ៤ ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ និងលោក សុខ គង់ អភិបាររង ខេត្តបាត់ដំបង ។ វត្តមានអញ្ជើញចូលរួមមានស្នងការរងអធិការអធិការរងនាយប៉ុស្តិ៍កគ្រប់ប៉ុស្តិ៍។
ពីធីនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
លោក ប៉ែន ឬទ្ធី ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់បានអោយដឹងថា រយៈពេល ៩ ខែកន្លងមកករណីគ្រោះថ្នាក់ ចរាចរណ៍ មានចំនួន២០៦ ក្នុង២៦៦ លើកថយចុះ៦០ លើក ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៣ ។ ការគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយមនុស្សស្លាប់៩៦ក្នុង១៣៤នាក់ ស្រី១៤នាក់ថយចុះ៣៨នាក់ របួសធ្ងន់១៩៨ ក្នុង២៦៥នាក់ ថយចុះ៦៧នាក់ របួសស្រាល៨៧ក្នុង១៤៨នាក់ ស្រី១៣នាក់ថយចុះ៦១នាក់ ជនបរទេស២នាក់ ។ ខូចខាតទៅចក្រយានយន្ត២២១គ្រឿង រថយន្តធន់តូច៧០គ្រឿង រថយន្តធន់ធំ១៥គ្រឿង និងយានយន្តផ្សេងៗ២១គ្រឿង ។ គ្រោះថ្នាក់ខាងលើ បណ្តាលមកពីកត្តាមនុស្ស បើកបរលើសល្បឿនកំណត់ ៨១ ករណី មិនគោរពសិទ្ធអាទិភាព២១ករណី បើកបរក្រោមឥទ្ធិពលជាតិអាល់កុល ១៦ ករណី បត់ឆ្វេងបត់ស្តាំមិនប្រយ័ត្ន៣៦ករណី បើកបរមិនប្រកាន់ស្តាំ ២៨ ករណី បើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១៨ ករណី កត្តាយានយន្ត កត្តាផ្សេងៗ ៦ ករណី ។
លោកបានបន្តថា លទ្ធផលប្រតិបត្តិការមាន ៖ ១-ការផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ ២-ការងារបណ្តុះបណ្តាល ៣-វិធានការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ៤-លទ្ធផលអនុវត្តន៍ច្បាប់ ។ ការងារប្រឈម និងលើកទិសដៅបន្ត ។
លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់បានអោយដឹងថា ក្នុង៩ខែដើមឆ្នាំ២០១៤ ទូទាំងប្រទេស គឺ ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គឺមានការកើនឡើង១០ភាគរយ មនុស្សស្លាប់កើន១១១នាក់ មនុស្សរបួសកើនជាង៥០០នាក់ ។ នេះជាបញ្ហាប្រឈមដ៍ធ្ងន់ធ្ងរមួយដែលចាប់បង្ខំឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៍ដូចជាអគ្គស្នងការនគរបាលជាតិ ត្រូវតែរិះរកគ្រប់វិធីដើម្បីដាក់ចេញនូវវិធានការនិងទិសដៅថ្មីៗ សម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់កំណើនគ្រោះថ្នាក់នេះ ។ អ្នកបើកបរថ្មីគ្មានបណ្ណបើកបរ អត់ចេះច្បាប់ចរាចរណ៍ អត់ចេះសណ្តាប់ធ្នាប់ បើកបរសុទ្ធតែជាបញ្ហាប្រឈម ដែលជំនាញចរាចរណ៍រួមជាមួយសាធារណការនិងដឹកជញ្ជូន ត្រូវកាត់បន្ថយឲ្យនៅទាបបំផុត ។ សូមអោយខាងសាលាខេត្តជួយសហការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសារធារណៈ ។ មន្ទីរអប់រំជួយផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់សិស្សអោយយល់ដឹងថែមទៀត ។ នគរបនាលចរាចរណ៍និងមន្ទីរសាធារណៈចុះពិនិត្យយានដ្ឋានកែច្នៃ ។ មន្ទីរសាធារណៈការណ៍ពង្រឹងគុណភាំពការចេញប័ណ្ណបើកបររថយន្ត ស្លាកសញ្ញាចរាចរណ៍ដើម្បីទប់ស្កាត់បទល្មើសនិងគ្រោះថ្នាក់ចរាចរណ៍ បង្កើនល្បឿនប័ណ្ណបើកបរម៉ូតូ ។ កម្លាំងនគរបានចរាចរណ៦និងសណ្តាប់ធ្នាប់ឬទេសចរណ៍ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាព ៕