0

​នគរបាល ឃាត់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន ម៉ា​ទឺកកក ៩ ថង់​តូច​ស្មើ​ទម្ងន់​១,២៥​ក្រាម

​នគរបាល ឃាត់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន ម៉ា​ទឺកកក ៩ ថង់​តូច​ស្មើ​ទម្ងន់​១,២៥​ក្រាម

បាត់ដំបង ៖ បុរស​ម្នាក់​លក់​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​ជាមួយ​និង​ថ្នាំញៀន ម៉ា​ទឺកកក ៩ ថង់ តូច​ស្មើ​ទម្ងន់ ១,២៥ ក្រាម បញ្ជូនទៅ​តុលាកា​នា​ព្រឹក​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៤​ចាត់ការ​តាម​និតិ​វិធី​។​

​បុរស​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​បង្កា​បង្ក្រាប​និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​ម៉ោង​១៨​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​សត្វ​កុក​ចុះ​លេង​ទឹក​ភូមិ​ព្រៃ​ផ្តៅ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​លោក ស៊ាន សូ​ណាល់ នាយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្តីទី បានអោយដឹងថា បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឈឿម រដ្ឋា ហៅ ម៉ាប់ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តាញា ឃុំ​តា​គ្រាម ស្រុក​បាណន់ ។ វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន ម៉ា​ទឺកកក ៩ ថង់​តូច​ស្មើ​ទម្ងន់​១,២៥​ក្រាម និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង ។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន យកមក​លក់​មុន​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ ២០១៤ ។​

​លោក ស៊ាន សូ​ណាល់ បានបញ្ជាក់​ថា បុរស​សង្ស័យ​ជា​មុខសញ្ញា​ចាស់ ប្រព្រឹត្ត​លក់​យ៉ាង​សកម្ម​ក្នុងភូមិ​កើតហេតុ បច្ចុប្បន្ន បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤ ចាត់ការ​តាម​និតិ​វិធី ៕

2014_10_09c1 (1) 2014_10_09c1

Filed in: គ្រឿងញៀន, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment