បន្ទាយមានជ័យ ៖ ឈើក្រញូងបានចំនូន៥៤ដុំដែលក្រុមឈ្មួញយកមកទុកនៅតាមមាត់អូរព្រំដែនខាងកម្ពុជា ថៃ ដើម្បីយកឆ្លងអូរព្រំដែនចូលមកកម្ពុជាត្រូវកម្លាំងយោធានៃកងអនុសេនាធំរបស់តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រចាំស្រុកម៉ាឡៃ ល្បាតប្រទះឃើញទប់ស្កាត់តែម្តង កាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤នៅត្រង់ច្រករបៀងចំការស្វាយភូមិកណ្តាល ឃុំអូរស្រទ្បៅ ស្រុកម៉ាទ្បៃ ។
លោកវរសេនីយ៍ត្រី អ៊ុក ដារ៉ាន់ មេបញ្ជាការកងអនុសេនាធំនៃតំបន់ប្រតិបត្តិការសឹករងខេត្តបានប្រាប់ឲ្យថា កម្លាំងទាហានរបស់លោក ដោយពុំមានការសហការជាមួយសមត្ថកិច្ចដទៃទៀត និងមិនអោយសមត្ថកិច្ចណាចូលទៅក្នុងតំបន់ដែលគេកំពុងបង្ក្រាបបទល្មើសឈើគ្រញូងនោះឡើយ។
លោកអ៊ុក ដារ៉ាន់បានបន្តថា ករណីបង្ក្រាបឈើគ្រញូងលោកក៏បានឲ្យកម្លាំង ដឹកជញ្ជូនមករក្សាទុកបន្ទាយទី២ លោកបានចុះបង្ក្រាបតាំងពីម៉ោង១២យប់រហូតដល់ម៉ោង១ទៀបភ្លឺ ចំណែកចំនួនឈើក្រញូងត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ចំនួន៥៤ដុំ និងបានប្រគល់ជូនទៅកាន់មន្ត្រីជំនាញពព្រៃឈើខេត្ត ចំនួនស្មើនិង១៦៥៦គីឡូក្រាម ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយឡែក ប្រភពខ្លះលើកឡើងថាការចាប់នេះដោយសារតែការចរចារវាងឈ្មួញនាំឈើគ្រញូងចចារជាមួយនិងទាហានមិនត្រូវថ្លៃគ្នាហើយ ព្រោះទាហានតំបន់ប្រតិបត្តិការសឹករងបានដំឡើងថ្លៃសំរាប់ការនាំឈើចេញ-ចូលដើម្បីយកទៅលក់បន្ត ទើបឈ្មួញលួចនាំចូលក៏មានការចុះបង្ក្រាបតែម្តង ៕