0

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​សម្តេច​តេជោ ហ៊ុន សែន កោះ​យ៉​» ខេត្ត​កោះកុង

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​សម្តេច​តេជោ ហ៊ុន សែន កោះ​យ៉​» ខេត្ត​កោះកុង

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​សម្តេច​តេជោ ហ៊ុន សែន កោះ​យ៉​» ស្ថិតក្នុង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា នៅ​ខេត្ត​កោះកុង​។​

«​ស្ពាន​សម្តេច​តេជោ ហ៊ុន សែន កោះ​យ៉​» គឺជា​សមិទ្ធផល​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដែល​ជា​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន តាមរយ​:​អ្នកឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា និង​ភរិយា​។ ស្ពាន​នេះ​មាន​ប្រវែង​១២០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់ ១,៣៨៧,០០០​ដុល្លារ​។​

​ស្ពាន​នេះ​សាងសង់​ឡើង​ដើម្បី​សម្រួល​ចរាចរណ៍​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរ​បាន​ធ្វើដំណើរ បន្ទាប់​ពី​ស្ពាន​បេឡេ ដែល​ឆ្លងកាត់​ព្រែក​កោះ​យ៉​មាន​សភាព​ចាស់​ទ្រុឌទ្រោម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!