0

​ខេត្ត​បាត់ដំបង​ ​ខេត្ត​ប៉ៃលិន​ ​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​បន្ទាយមានជ័យ​ ​ចូលរួម​ប្រណាំងទូក​នៅ​ក្រុង​បាត់ដំបង​

​ខេត្ត​បាត់ដំបង​ ​ខេត្ត​ប៉ៃលិន​ ​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​បន្ទាយមានជ័យ​	​ចូលរួម​ប្រណាំងទូក​នៅ​ក្រុង​បាត់ដំបង​

​បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤ នៅ​ដងស្ទឹង​សង្កែ​ក្រុង​បាត់ដំបង មាន​រៀបចំ​ការប្រកួត​អុំទូក​ចំនួន​២២​គ្រឿង មកពី​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​បន្ទាយមានជ័យ ចូលរួម​ប្រកួត​អបអរសាទរ​ថ្ងៃ​ចេញ​ព្រះវស្សា ដើម្បី​ដណ្តើម​ជ័យលាភី​ទៅ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជ​ពី​ធី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ អក​អំបុក នា​ពេល​ខេង​មុខ​ផង ។​

​ពី​ធី​នេះ​ប្ររព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក ប៊ុន សេង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ។ វត្តមាន​អញ្ជើញ​ចូលរួម​មាន​លោក ង្វៀង សឺ​ន​ស៊ី អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​បាត់​ដ​ថំ​បង គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​ថៃ​ខេត្ត​ប៉ៃលិន ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​បន្ទាយមានជ័យ អ្នកឧញ៉ា ភ្ញៀវ​ជាតិ​អន្តរជាតិ ក្រុម​កីឡាករ កីឡាការិនី​និង​ប្រជាជន​យ៉ាង​ច្រើន​កុះករ ។​

​លោក អ៊ុយ រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​អោយដឹងថា ដោយសារ​ទឹកជំនន់​ផ្ទួនៗ ពិធី​អុំ​ប្រណាំងទូក​នៅ​ខេត្ត​បាត់ដំបង បាន​ផ្អាក​ចំនួន​២​ឆ្នាំ ដោយ​ស្ថានភាព​ទឹកជំនន់​មាន​ភាព​ធូរស្រាល និង​បាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អ្គ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​ឱកាស​រៀបចំ​កម្មវិធី​ប្រណាំងទូក​នេះ​ឡើង​វិញ ។ នេះ​ជា​លើក​ទី​១៤ ក្នុង​គោលបំណង​រំលឹក​ឡើងវិញ ពី​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក និង​បង្ហាញេ​ពី​ការ​សាមគ្គីភាព មិត្តភាព​របស់​អង្គភាព​រដ្ឋ ស្ថាប័ន​នានា និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង ។ យើង​កាន់តែ​មាន​ស្មារតី​ផុលផុស​ឡើង ចូលរួម​ចំណែក​លើក​ស្ទួយ​រក្សា​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​តាំង​ពី​បរម​កាល​មក ។ ម្យ៉ាងទៀត គឺ​ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​សំរាក​ពី​ការនឿយហត់ ក្នុង​ការកសាង​ជីវភាព​រស់នៅ និង​កិច្ចការ​អភិវឌ្ឍន៍​សង្គម និង​អនុវត្តន៍​តាម​ស្មារតី​សេចក្តីណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ អន្ត​រេ​ជាតិ ដើម្បី​ធ្វើ​ការប្រកួត​ជ្រើសរើស​ទូក ដែល​ជាប់​ចំណាត់ថ្នាក់​ទៅ​ចូលរួម​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជ​ពី​ធី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ អក​អំបុក នា​ពេល​ខេង​មុខ​ផង ។

​ចំនួន​ទូក​ប្រកួត​មាន​ចំនួន ២២ គ្រឿង ក្នុងនោះ​ទូកខ្លី​អន្តរជាតិ​ផ្នែក​បុរស ប្រវែង​១៤​ម៉ែត្រ​ចុះ ចំណុះ​២២​នាក់ មាន​ចំនួន​៧​គ្រឿង ។ ទូកខ្លី​នារី ចំណុះ ២២ នាក់ មាន​ចំនួន ៣ គ្រឿង ។ ទូកខ្លី​ប្រពៃណី ប្រវែង ១៥ ម៉ែត្រ​ឡើង ចំណុះ​២២​នាក់​មាន​ចំនួន​៤​គ្រឿង ។ ទូកវែង​ប្រពៃណី ចំណុះ​៤៩ នាក់ ដល់​៦៩​នាក់ មាន​ចំនួន ៦ គ្រឿង ។ ទូកខ្លី​របស់​ខេត្ត​ប៉ៃលិន ខេត្ត​កំពង់ឆ្នាំង ចំណុះ​៦​នាក់ មាន​ចំនួន​២​គ្រឿង មក​ប្រកួ​ជា​កិត្តិយស ។ ចំពោះ​ទូក​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​ខ្ពស់​នឹង​ជ្រើសរើស​ទៅ​ចូលរួម​ប្រណាំង​ក្នុង​ពី​ធី​បុណ្យអុំទូក បណ្តែ​ប្រទីប អកអំបុក​និង​សំពះ​ប្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ ខាង​មុខ​បន្តទៀត ។​

​លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​បានអោយដឹងថា ពិធី​បុណ្យ​អុំទូក​មាន​តាំងពី​សម័យ​លោក​ម្ចាស់ ដែល​លោក​ម្ចាស់​រៀបចំ​ប្រណាំង​នៅមុខ​កំផែង ទូកប្រណាំង​ចេញដំណើរ​ពី​មុខ​ផ្សារ​ស៊ី​ផ្សារលើ ប្រជែង​គ្នា​ចាប់​ទង់​នៅមុខ​វត្ត​សង្កែ ។​

​ជា​ការពិត​ណាស់ ខេត្ត​បាត់ដំបង​យើង​ធ្លាប់​ទទួលរង​គ្រោះទឹកជំនន់​ផង និង​គ្រោះរាំងស្ងួត​ផង​យ៉ាងធ្ងន់ធ្ងរ​ជាច្រើនលើក ប៉ុន្តែ​យើង​នៅតែ​មាន​សុទិទ្ធិនិយម​ថា​ក្រោម​ការដឹកនាំដ៏​ឆ្លាត​វ៉ៃរបស់​សម្តេច​អគ្គម​ហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជំនះ​រាល់​ការ​លំបាន​ឧបសគ្គ​ទាំងឡាយ ហើយ​ពុះពារ​រៀបចំ​អុំទូក​ឆ្នាំនេះ អោយបាន​សប្បាយរីករាយ មាន​សុវត្ថិភាព​និង​ជ័យជំនះ ។ ក្នុងន័យនេះ ចង់​និយាយ​ថា យើង​រៀបចំ​អោយ​មាន​ការ​ប្រណាំងទូក​របស់​ខេត្ត​យើង​នា​ឆ្នាំនេះ មាន​អត្ដថ​ន័យ​សំខាន់ៗ ៥ ចំណូ​ច គឺ​៖១ ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យប្រពៃណី ថ្ងៃ​ចេញ​ព្រះវស្សា និង​បណ្តែតប្រទីប របស់​ខេត្ត​បាត់ដំបង ។ ២ ដើម្បី​ត​ភ្ជាប់​និង​រក្សា​ប្រពៃណី​ដែល​ខេត្ត យើង​បាន​បាត់បង់​កន្លង​ទៅ​រយៈពេល​ជាច្រើន​ទសវត្ស​ដូចជា ដោយសារ​តែ​សង្គ្រាម​និង​អាក់ខាន ដោយសារ​គ្រោះទឹកជំនន់​និង​គ្រោះរាំងស្ងួត​ជាដើម ។ ៣ ដើម្បី​បង្ហាញ​អោយឃើញ​នូវ​ការរីកចំរើន​របស់​ខេត្ត​បាត់ដំបង​យើង​លើ​គ្រប់​វិស័យ រាប់​ទាំង​វិស័យ​សិល្បៈ វប្បធម៌ និង​ប្រពៃណី​ផង ។ ៤ ដើម្បី​អោយ​ប្រជាពលរដ្ឋ​យើង​ទូទៅ​ក​ល្នុង​ខេត្ត​បាត់ដំបង​ទាំងមូល ទទួលបាន​នូវ​ការសប្បាយ​រីករាយ​បំបាត់ទុក្ខ​កង្វល់ បង្កើន​ស្មារតី​ឈោង​ចាប់​យក​ការងារ​ថ្មី​ថែម​ទៀត សម្រាប់​ការអភិវឌ្ឍន៍​ក្នុង​គ្រួសារ​និង​សង្គម ។ ៥ ដើម្បី​បន្ត​ឈាន​ទៅ​ចូលរួម​ប្រណាំង​ជាមួយ​បណ្តាល​ខេត្ត​ក្រុង ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​និង​ក្រៅប្រទេស ។​

​សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយសារ​ភាពរាំងស្ងួត ដែល​មាន​ប្រភព​ទឺក​នៅ​ជិត សូម​បន្ត​ខិតខំ​យកចិត្តទុកដាក់​រក្សា​ទប់ទឹក​និង​ដាំ​ដុះ​ស្រូវ​ឬ​ដំណាំ​ផ្សេងៗ ទៅតាម​ផែនការ​ដែល​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ខេត្ត​បាន​ដាក់ចេញ ។ ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ក្នុង​ការជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការអត់ឃ្លាន​និង​គ្រោះរាំងស្ងួត ។ និង​សូម​អំពាវនាវ​ដល់​សហ​គ​មន៍​    ​អង្គការ​ជាតិ អន្តរជាតិ​នានា សូម​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពង់​ជួប​ការលំបាក​ខ្វះខាត​ផង ៕

2014_10_07c4 (4) 2014_10_07c4 (5) 2014_10_07c4 2014_10_07c4 (1) 2014_10_07c4 (2) 2014_10_07c4 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment