បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៤ នគរបាលស្រុកមោងឫស្សីឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយអនិតិជន បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ហើយបញ្ជូនបន្តទៅតុលាការ ។
យុវជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សីខេត្តបាត់ដំបង ។
លោក កែវ សុខុម អធិការងនគរបាលស្រុកមោងឫស្សីបានឲ្យដឹងថា យុវជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ជឿត គន្ធា អាយុ ១៧ ឆ្នាំរស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ចំណែកក្មេងស្រី អាយុ ១៤ ឆ្នាំ។ យុជន និងក្មេងស្រីរងគ្រោះបានរួមភេទជាមួយគ្នា ជាច្រើនលើក តាំងពីខែសីហា ដល់ថ្ងៃទី២ខែតុលា ឆ្នាំ២០១៤។
លោក កែវ សុខុម បានស្រង់សំដីក្នុងបណ្ដឹងមកបញ្ជាក់ថា ក្មេងស្រី អាយុ ១៤ ឆ្នាំរងគ្រោះត្រូវក្មេងប្រុស អាយុ ១៧ ឆ្នាំ ល្បួងលោងលោមទៅចាប់រំលោភបានសម្រេចជាច្រើនលើក តាំងពីខែសីហា ដល់ថ្ងៃទី២ខែតុលា ឆ្នាំ២០១៤ ខណៈដែលឪពុកម្ដាយ បានចេញទៅរកនេសាទត្រីនៅបឹងទន្លេសាប។ ចុងក្រោយនៅថ្ងៃទី២ ខែតុលា យុវជនសង្ស័យបាននាំក្មេងស្រីរងគ្រោះទៅរួមភេទទៀតត្រូវបងប្អូនជីដូនមួយ នាងឈ្មោះ ភុន ភារៈ អាយុ៣០ឆ្នាំឃើញទាន់ហើយទូរស័ព្ទទៅប្រាប់ឪពុកម្ដាយនាងមកដាក់ពាក្យបណ្ដឹងតែម្ដង។
យុវជនសង្ស័យឈ្មោះ ជឿត គន្ធាបានសារភាពប្រាប់នគរបាលថា នៅខែសីហានិងខែកញ្ញាឆ្នាំ២០១៤ ជនសង្ស័យបានទំនាក់ទំនងគ្នា រួចបានលួងលោមឈានដល់ការចាប់រំលោភ បានសម្រេចចំ នួន៥ដង ពេលមិនឃើញឪពុកម្ដាយ នៅផ្ទះ ។ បន្ទាប់មក ពួកយើងបាននាំគ្នាទៅរួមរ័ក្ស បានសម្រេចម្តងទៀតនៅថ្ងៃទី២ ខែតុលា គ្រានោះស្រាប់តែត្រូវបងប្អូនជីដូនមួយរបស់ក្មេងស្រីរងគ្រោះបានទៅឃើញទាន់ពួកគេរួមរ័ក្ស។ លុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ស្រាប់តែនគរបាលចុះទៅចាប់ឃាត់ខ្លួននាំយកមកអធិការដ្ឋាននគរបាល ស្រុកមោង តែម្ដង។
លោកគឹត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថាករណីបណ្តឹងរឿងរំលោភនេះ យោងតាមការសម្រេចរបស់លោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង បានឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងចោទពីបទរួមភេទលើអនីតិជន បញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនិតិវិធី ៕