ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានផែននគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង ទទួលផែនប្រតិបត្តិការ និងហ្វឹកហ្វឺន លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាគណៈអធិបតីប្រជុំត្រួតពិនិត្យលទ្ធផលការងារផែនប្រតិបត្តិកានិងហ្វឹកហ្វឺ និងនគរបាលយុត្តិធម៌ ឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកឧត្តមសេនីយ៍ ស្នងការស្នងការរង វរសេនីយ៍ នាយ នាយ រងការិយាល័យ នាយផ្នែក ប្រធាន អនុប្រធានអង្គភាព ព្រមទាំងភ្ជាប់ Video conference ទៅកាន់សាលាទាំងពីរ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ទាំង២៥។