0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​

ក្រោយ​ពី​ចប់​កម្មវិធី​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​រុន​តា​ឯក នា​ព្រឹក​មិញ​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឆ្លៀតពេល​ចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក មិន​ត្រឹមតែ​ជា​ទីតាំង​ថ្មី​សម្រាប់​រស់នៅ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្សារ សាលារៀន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ផងដែរ ទី​កន្លែង​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ ដែល​ជា​ការធានា​ដល់​ការថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ​។ នៅ​ព្រឹក​មិញ​នេះ សម្តេច​ធិបតី ក៏​បាន​ប្រកាស​ដំឡើង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក ឱ្យក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​បង្អែក​កម្រិត​១ ដែល​បាន​ពង្រីក​វិសាលភាព​កាន់តែ​ធំ​ក្នុង​ការផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ឱ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!