នៅថ្ងៃសុក្រ ១១រោច ខែកត្តិកឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី ០៨ខែ ធ្នូ ឆ្នាំ២០២៣វេលា ម៉ោង៩និង០០និង២០នាទីនៅចំណុចក្រុមទី ៥ ភូមិ កញ្ចាំង ឃុំស៊ុង ស្រុក សំឡូតខេត្តបាត់ដំ បង។មានករណីគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីនតោន)មួយបានកើតឡើង ក្នុងខណ:ដែលបុរសឈ្មោះ ភន ភេទ ភេទ ប្រុ ស អាយុ ២៨ ឆ្នាំ ស្នាក់នៅក្រុមទី៤ភូមិ ស្វាយជ្រុំ ឃុំ កំពង់ល្ពៅ ស្រុក សំឡុត ខេត្ត បាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីក្នុងចំការដំ ឡូងនៅចំណុចខាងលើ ក៏ស្រាប់តែត្រាក់ទ័រជាន់ចំមីនតោនកង់ខាងមុខបណ្តាលឱ្យផ្ទុះឡើងខូចខាតត្រាក់ទ័រមួយកំណាត់មុខ និងរូបគាត់ដែលបើកបរត្រាក់ទ័ររងរបួសធ្ងន់ខ្ទាតចេញពីលើត្រាក់ទ័រ ហើយភ្លាមៗត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន នគរបាលស្រុកសំឡូត និងនគរបាល នៃវរសេនាតូចការពារព្រំដែនគោកលេខ៣១០ បានទៅដល់កន្លែងកើតហេតុភ្លាមៗ រួមជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធផងដើម្បីពិនិត្យបញ្ហានៅទីនោះ។
តាមព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកសំឡូត បានឱ្យដឹងថា ដីចំការដែលកើតមានឧប្បត្តិហេតុនាថ្ងៃនេះមិនមែនជាដីថ្មីនោះទេ ពោលគឺជាដីចំការដែលបានភ្ជួររាស់ បង្កបង្កើ នផល យូរឆ្នាំមកហើយ ក៏ប៉ុន្តែនៅថ្ងៃនេះក៏ជួបគ្រោះថ្នាក់បែ បនេះតែម្តង ហើយតាមការសន្និ ដ្ឋានគ្រាប់មីនដែលផ្ទុះនេះគឺជាគ្រាប់ មីន ដែលសេសសល់ពីសម័យសង្គ្រាម ជនរងគ្រោះរស់នៅឃុំកំពង់ល្ពៅ មកស៊ីឈ្នួលភ្ជួរដីចំការឱ្យអ្នកភូមិនៅឃុំស៊ុង ស្រុកសំឡូត។
នៅក្នុងភូមិសាស្ត្រស្រុកសំឡូត គឺជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុងចំណោមសមរភូមិផ្សេងៗទៀតនៅតាមព្រំដែន កម្ពុជា -ថៃ ហេីយយុទ្ធភ័ណ្ឌជាសំណល់ពីសង្ក្រាមស្ថិតនៅក្នុងដីនៅឡេីយ បេីទោះបីជាមានការបោសសំអាតជាបន្តបន្ទាប់ពី សំណាក់អង្គភាពជំនាញនានាក្តី និងយូរៗម្តងយុទ្ធភ័ណ្ឌទាំងនេះ បានបង្កនូវសោក នាដកម្ម ដល់អាយុជីវិត របួសពិការ ខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋស្លូតត្រង់នៅតំបន់នោះគួរឱ្យរន្ធត់ តក់ស្លុតបំផុត ៕ា