0

បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​គេច​កន្លុក​ចូល​រថយន្ត​អង្គការ​ហេ​ឡូ​ប៉ើង​ធ្លាក់​ចញ្ចើមផ្លូវ​លំ​ស្លាប់​

បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​គេច​កន្លុក​ចូល​រថយន្ត​អង្គការ​ហេ​ឡូ​ប៉ើង​ធ្លាក់​ចញ្ចើមផ្លូវ​លំ​ស្លាប់​

​ប៉ៃលិន ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​គេច​កន្លុក ចូល​រថយន្ត​អង្គការ​ហេ​ឡូ (halo) បើក​បញ្ច្រាស់ទិស​គ្នា​ប៉ើង​ធ្លាក់ ចញ្ចើមផ្លូវ​លំ​បណ្តាល​អោយ​ស្លាប់នៅក​ន្លែ​ង​កើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់ កាល​ម៉ោង​១៣​និង​៣០​នាទី​រសៀល ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ នៅ​ភូមិ​បឹងរាំង​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន ។​

​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាច​រណ៍​ក្រុង និង​ខេត្ត​ប៉ៃលិន ចុះ​វាស់វែង​បានអោយដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឈាង ឡេង អាយុ​៤៥​ឆ្នាំ របរ​កម្មករ​មាន​ទី​លំនៅ​ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម (​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្រុងប៉ៃលិន​) ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​សង​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ប៉ៃលិន U2324 ។ ចំណែក​រថយន្ត​អង្គការ​ហេ​ឡូ (halo) បើកបរ​ដោយ​ឈ្មោះ យួម​មុំ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​គេចខ្លួន​បាត់​រស់នៅ​ខេត្ត​បាត់ដំបង​។​

​តាម​ប្រភព​បុរស ២ នាក់ ឈ្មោះ បណ្ឌិត ភព អាយុ​២៦​ឆ្នាំ និង​ឈ្មោះ សុខ វណ្ណា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ ជាមួយគ្នា និង​ជា​បុគ្គលិក​អង្គការ​ហេ​ឡូ អ្នក​ជិះ​លើ​រថយន្ត​អង្គការ​ហេ​ឡូ (halo) ដែរនោះ បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ក្រុម​អង្គការ​ហេ​ឡូ (halo) បាន​បើករថយន្ត​ចុះ​មក​ស្រាវជ្រាវ​ទីតាំង​ភូមិ​ខាងលើ ដើម្បី​រាវរក​ចំការ​ម៉ី​ន ពេល​ធ្វើដំណើរ​មក​ដល់​កន្លែងកើតហេតុ បាន​ឃើញ​ម៉ូតូ​១​គ្រឿង បើកបរ​ដោយ​បុរសរងគ្រោះ បាន​រ៉េ​គេច​កន្លុក ហើយ​វ៉េ​ចង្កូត​ចូល​ចំណែក​ខាងស្តាំ​រថយន្ត​បណ្តាល អោយ​រថយន្ត​បុក​បន្ថែ​ម​កិន​ម៉ូតូ​និង​ប៉ើង​មនុស្ស​ចូល​ដុប​ព្រៃ​ចិញ្ចើម​ផ្លូវលំ​បណ្តាលអោយ​ស្លាប់​នៅ​កន្លែង​តែម្តង ភ្លាមនោះ ភាគី​ខាង​រថយន្ត​ភ័យ​ខ្លាំង​បាន​បើកទ្វា​រត់គេចខ្លួន​តែង​ម្តង ។​

​ប្រភព​សាក្សី​អ្នក​ស្គាល់​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹកស៊ី​នៅ​ជុំ​គ្នា​ស្រវឹង​ស្រឿងៗ ក្រោយមក​បាន​ជិះ​ម៉ូតូ​សំដៅ​ទៅ​ផ្ទះ​មិត្តភ័ក្ត​ម្នាក់ទៀត ដើម្បី​បបួល​ផឹកស្រា​ដែរ តែ​ធ្វើ​ដំណើរ​មិនទាន់​ដល់​គោលដៅ​ផង ក៏​ត្រូវ​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង ។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ក្រុង​និង​ខេត្ត​ប៉ៃលិន​ចុះ​វាស់វែង​បានបញ្ជាក់​ថា ក្រោយ​ពី​ការវាស់វែង​និង​ស្រាវជ្រាវ​កោសល​វិច័យ បាន​ការសន្និដ្ឋាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ មាន​កំហុស​ដោយសារ​ភាគី​ខាង​ម៉ូតូ បើក​ចូល​ចំណែក​ស្តាំ​រថយន្ត ។ បច្ចុប្បន្ន​ម៉ូតូ​និង​រថយន្ត​ត្រូវ​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន រីឯ​សព​ជនរងគ្រោះ​តម្កល់​នៅ​វត្ត​ភ្នំ​បឹងរាំង ក្នុង​ភូមិ​ឃុំ​កើតហេតុ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

2014_10_03

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment