0

ចោរ​ឆក់​ខ្សែ​-​ក ម្នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ចោរ​ឆក់​ខ្សែ​-​ក ម្នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

កាលពី​វេលា​ម៉ោង ២០​និង​១៥ នាទី ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៣ មាន​ករណី​លួច​ដោយ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​ខ្សែ​-​ក​) មួយ​កើតឡើង នៅ​ចំណុច​ផ្លូវ​លេខ​១៩៩ កែង​៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ខណៈ​ដែល ជនរងគ្រោះ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​ជិះ​មក​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​-​ក បម្រុង​ជិះ​គេចខ្លួន ហើយ​បាន​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាលឲ្យ​ដួល បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភ្លាមៗ​តែម្តង និង​ចាប់យក​វត្ថុតាង ខ្សែក ០១​ខ្សែ ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ផង​ដែរ​។​

​ជនសង្ស័យ​ឈ្មោះ ឡា​ច ណុ​ច ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ អ្នកចម្រៀង​តាម​ភោជនីយដ្ឋាន បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ឆក់​ខ្សែក​ពី​ជនរងគ្រោះ នៅ​ចំណុច​ខាងលើ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!