បាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបមេឈ្មួញជួញដូរគ្រឿងញៀនសកម្មនៅខេត្តជាប់ព្រំដែនកម្ពុជាថៃ ពេលកំពង់ធ្វើសកម្មភាពលក់ចែកចាយតាមដងផ្លូវ ឃាត់ខ្លួនមនុស្ស៦នាក់និងថ្នាំញៀន ២ កញ្ចប់ធំស្មើទម្ងន់១៩១,០៥ក្រាមនិងរថយន្តចំនួន៣គ្រឿង កាលពីម៉ោង១៨និង៤០នាទីយប់ថ្ងៃទី០១ខែតុលាឆ្នាំ២០១៤នៅភូមិពុកឆ្មាឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង ។
លោក ស៊ាន សូណាល់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនស្តីទីបានអោយដឹងថាមនុស្សប្រុសស្រី៦នាក់ដែលឃាត់ខ្លួនមាន៖ទី១ឈ្មោះឃនធារ៉ាភេទប្រុសអាយុ៣២ឆ្នាំម្ចាស់ថ្នាំញៀន មានទីលំនៅភូមិស្តីក្រោមឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបង។ទី២ឈ្មោះសុខដាលីសភេទស្រីអាយុ២៤ឆ្នាំ មានទីលំនៅភូមិឈូកឃុំឈូកស្រុកក្រូចឆ្មាខេត្តកំពង់ចាម។ទី៣ឈ្មោះទូចលឹមហឿនភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រពើឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ទី៤ឈ្មោះជុំសុខជាភេទស្រីអាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រពើជើងឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ទី៥ឈ្មោះញ៉ិលឈងភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិប៉ោយស្វាយឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង។ទី៦ឈ្មោះសេងល័យភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិប៉ោយស្វាយឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង។វត្ថុតាងដែលដកហូតបានមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចាប់ធំមានទំងន់ស្មើ១៩១,០៥ក្រាមនិងរថយន្តចំនួន៣គ្រឿងមានម៉ាកលុចស៊ីសកូនកាត់RX៣០០ស៊េរីឆ្នាំ២០០៧ចំនួន១គ្រឿង រថយន្តម៉ាកកូរ៉ូឡាចំនួន១គ្រឿងនិងរថយន្តម៉ាកកាំម៉ារីស៊េរីឆ្នាំ១៩៩១ចំនួន១គ្រឿង។
ឈ្មោះ ឃន ធារ៉ា មេឈ្មួញបានសារភាពថាថ្នាំញៀនទាំងនេះខ្លួន បាននាំយកពីភ្នំពេញដើម្បីធ្វើការចែកចាយតាមខេត្ត ។
លោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ក្រោមការចង្អុលបង្ហាញពីលោកសថេតស្នងការបាត់ដំបងនិងការចូលរួមពីលោកនួនសានព្រះរាជអជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ទើបកម្លាំងនគរបាលនិងកម្លាំងជំនាញចុះបង្ក្រាបមុខសញ្ញាបានជោគជ័យ។ម្យ៉ាងទៀតឈ្មោះឃនធារ៉ាជាមុខសញ្ញាចាស់លក់ចែកចាយគ្រឿងញៀននៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប និងមានដីកាតាមចាប់ខ្លួនផងដែរ ។ ក្រុមជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរបន្តនិងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាកាចាត់ការតាមនិតិវិធី ៕