0

​សម្លាប់​មនុស្ស​ម្នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​ជិត​១០​ឆ្នាំ​ទើប​ចាប់ខ្លួនបាន​នៅ​ក្រុង​ប៉ោយប៉ែត​

​សម្លាប់​មនុស្ស​ម្នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​ជិត​១០​ឆ្នាំ​ទើប​ចាប់ខ្លួនបាន​នៅ​ក្រុង​ប៉ោយប៉ែត​

បាត់ដំបង ៖ ជន​ស្ស័​យ​ដែល​កាប់សម្លាប់​មនុស្ស​ម្នាក់ ក្នុង​ពេល​ផឹកស៊ី​នៅ​ភូមិ​រៀម​គន់​ឃុំ​គារ​ស្រុក​មោង​ឬ​ស្សី កាលពី​ឆ្នាំ​២០០៦ ហើយ​រត់​គេចខ្លួន​ទៅ​នៅ​ភ្នំពេញ និង​ចុងក្រោយ​ទៅ​នៅ​ប៉ោយ​ប៉ែត ទើប​ប៉ូលិស​ខេត្ត​បាត់ដំបង សហការ​ជាមួយ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត ចាប់ខ្លួន​បាន​កាលពី​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ រួច​នាំ​ខ្លួន​មក​សួរនាំ​នៅ​ស្នងការ​ខេត្ត​បាត់ដំបង ហើយ​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី ១ ខែ​តុលា​នេះ ។​

​លោក ជា ប៉ូច មន្ត្រីប៉ូលិស​ផ្នែក​អនុវត្ត​ដីកា នៃ​ស្នងការ​នគរបាល​ខេត្ត​បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ចក់ កំសត់ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ទីលំនៅ​មុន​ចាប់ខ្លួន នៅ​ភូមិ​រៀម​គន់​ឃុំ​គារ​ស្រុក​មោង​ឬ​ស្សី ។ ចំណែក​អ្នកស្លាប់​មាន​ឈ្មោះ​កាំ​ង​ភេទ ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ។​

​លោក​វរសេនីយ៍ឯក ជេ​ត វណ្ណ​នី ស្នងកា​រង​ទទួល​ការិយាល័យ​កណ្តាល យុត្តិធម៌​បាន​បញ្ជាក់ថា ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២១៧ ដប​ចខ​របស់លោក ឌុ​ច សុខ​សារិន ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង ខេត្ត​ចុះ​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០០៩ ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក ជាមុន​ប្រព្រឹត្ត​នៅ​ភូមិ​រៀម​គន់ ឃុំ​គារ​ស្រុក​មោង​ឬ​ស្សី​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៦ បទល្មើស​មាន​ចែង​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​៣ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ ។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​កាប់​ទៅលើ​ឈ្មោះ កាំ​ង មួយ​កាំបិត​ខ្វែវ បណ្តាលឲ្យ​ស្លាប់​កាលពី ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៦ ពិតប្រាកដ​មែន ក្នុង​ពេល​ផឹកស៊ី​ស្រវឹង ហើយ​មាន​ទំនាស់​គ្នា​ដោយ​ឈ្មោះ​កាំ​ង​បាន​
​យក​កាំបិត​ចាក់​ខ្លួន​មុន​ត្រូវមាត់ ។ ក្រោយ​ពេល​កាប់​សម្លាប់​ជនរងគ្រោះ​រួច ខ្លួន​បាន​ទៅ​រស់នៅ​ខណ្ឌ​ឬ​ស្សី​កែវ​រាជ​ធា​
​នី​ភ្នំពេញ​បាន​ប្រពន្ធ ជា​ស្ត្រី​មេ​មា​យ​ម្នាក់​មាន​កូន​ជាមួយ​ប្តី​មុន​ពីរ​នាក់ ហើយ​មានកូន​ជាមួយ​ខ្លួន​ម្នាក់ ។ នៅ​ចុងខែ កញ្ញា​២០១៤​នេះ ខ្លួន​បាន​មក​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ ។ ពេល​កំពុង រត់ការ​ក៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​។​

​លោក​ស្នងការរង​បានបញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

2014_10_02a (2)

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment