0

សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម​

សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម​

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វឿង ឌី​ញ​ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃ​ប្រទេស​វៀតណាម​។

​តាម​ការ​ឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម វឿង ឌី​ញ​ហ្វេ​
​បាន​គោរព​សម្ដែង​នូវ​ការរីករាយ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​ខួប​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មានកម្ម​វិធី​ជា​ច្រើន​បាន​រៀបចំ​ឡើង​ក៏ដូចជា​ការផ្លាស់ប្ដូ​រទ​ស្សន​កិច្ច​ទាំង​ថ្នាក់ដឹកនាំ ទាំង​រវាង​ប្រជាជន​និង​យុវជន​។

​ឯកឧត្តម ក៏​បាន​គោរព​សម្ដែង​នូវ​ការ​សាទរ ជូន​ចំពោះ​សម្ដេច​តេជោ​ផងដែរ ដែល​បាន​គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩​បាន​យ៉ាង​ជោគជ័យ បាន​បើក​ប្រទេស​ឡើងវិញ បើក​សេដ្ឋកិច្ច​ឡើងវិញ និង​បាន​សំដែង​នូវ​ការអបអរសាទរ​ផងដែរ ចំពោះ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ជាពិសេស​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។​

​ឯកឧត្តម​ក៏​បាន​សម្ដែង​សេចក្តី​រីករាយ​ជាមួយនឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ដែល​ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ដល់​១០​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ ហើយក៏​បាន​ឆ្លៀតឱកាស​នេះ ស្នើសុំ​ឲ្យមាន​កិច្ចសហប្រតិបត្តិកា​រ​កា​ន់​តែ​ស៊ីជម្រៅ​ថែមទៀត​រវាង​ប្រទេស​ទាំង​ពីរ និង​ឲ្យបាន​គ្រប់​វិស័យ​។​

​ជា​ការឆ្លើយតប សម្ដេច​តេ​ជោបាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម វឿង ឌី​ញ​ហ្វេ ចំពោះ​ការវាយតម្លៃ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផង​។​សម្ដេច​តេជោបា​នឯកភាព​ជាមួយ​សំណើ​របស់​ឯកឧត្តម​ប្រធានសភា​វៀតណាម ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដៃគូ​សេដ្ឋកិច្ច​ល្អ​គឺ​នាំទៅដល់​ការលើកកម្ពស់​ទំនាក់ទំនង​ទាំង​ផ្នែក​នយោបាយ​និង​វិស័យ​ដទៃទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!