0

ជនសង្ស័យ​ម្នាក់​ធ្លាប់​កាប់​អ្នកភូមិ​អោយ​របួស​រួច​រត់គេច​ខ្លួន ពេល​មក​ផ្ទះ​ស្រវឹងស្រា​យក​កាំបិតប៉័ងតោ កាប់​បុរស​ម្នាក់​របួសធ្ងន់​

ជនសង្ស័យ​ម្នាក់​ធ្លាប់​កាប់​អ្នកភូមិ​អោយ​របួស​រួច​រត់គេច​ខ្លួន ពេល​មក​ផ្ទះ​ស្រវឹងស្រា​យក​កាំបិតប៉័ងតោ កាប់​បុរស​ម្នាក់​របួសធ្ងន់​

បាត់ដំបង​៖ ជនសង្ស័យ​ម្នាក់​ធ្លាប់​កាប់​អ្នកភូមិ​អោយ​របួស​រួច​រត់គេច​ខ្លួន ពេល​មក​លេង​ផ្ទះ​ម្តាយ​ដើរ​ផឹកស៊ី ក្នុងភូមិ​ស្រវឹងស្រា​យក​កាំបិតប៉័ងតោ​កាប់​បុរស​ម្នាក់ កំពុង​អង្គុយ​មើល​ទូរទស្សន៍​បណ្តាលអោយរ​បួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០១៤​នៅ​ក្រុម​ទី​៣​ភូមិ​កូន​ខ្លុង​ឃុំ​ព្រៃតូច​ស្រុក​ម៉ោង​ឬ​ស្សី​ខេត្ត​បាត់ដំបង​។​
​    ​
​លោក ឡា​ច ប្រុស នាយការិយាល័យ​ប្រឆាំង​បទល្មើស​អាវុធហត្ថ​ខេត្ត​បានអោយដឹង កាល​រសៀល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៤ តាម​ទូរស័ព្ទ​ថា ជនរងគ្រោះ​ដែល​ត្រូវ​គេ​កាប់​មានឈ្មោះ​ឆូយ​ប៊ុន​រ៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​លីវ របួស​ដៃ​សងខាង​ក្បាល​និង​ក កំពង់​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ជនរងគ្រោះ​មាន​ម្តាយ​ឈ្មោះ នន ទូច អាយុ​៤៩​ឆ្នាំ និង​ឪពុក​ឈ្មោះ សុទ្ធ ឆូយ អាយុ​៥០​ឆ្នាំ​រប​កសិករ មាន​ទីលំនៅ​ក្នុង​ភូម​កើតហេតុ ។ ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ ឌី ស៊ីណា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​និង​កូនតូច​ម្នាក់​រស់នៅ​ភូមិ​ជាមួយគ្នា ។​

​ប្រភព​កន្លែងកើតហេតុ​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ឆូយ ប៊ុន​រ៉ា បាន​ទៅ​អង្គុយ​មើល​ទូរទស្សន៍​នៅ​ផ្ទះ​ឈ្មោះ​ឌី​ន (​ម្តាយ​ឈ្មោះ​រ៉ុម​) ដូច​សព្វដង ចំណែក​ជនដៃដល់​ឈ្មោះ ឌី ស៊ីណា និង​បក្ខពួក​បាន​ផឹកស៊ី​នៅ​កន្លែង​ផ្សេង​អស់​ស្រាស​ចំនួន​២​លីត្រ ក្រោយមក​ឈ្មោះ ឌី​ន បាន​បបួល​ជនសង្ស័យ​ទៅ​ធ្វើ​ម្ហូប​នៅផ្ទះ​របស់​ខ្លួន ដើម្បី​ផឹកស៊ី​បន្ត ។ ពេល​ជនសង្ស័យ​កំពង់​កាប់​មាន់​ធ្វើ​ម្ហូប​មិន​ដឹង​ជា​ខឹង​រឿង​អ្វី​បាន​យក​កាំបិតប៉័ងតោ​ទៅ​កាប់​ជនរងគ្រោះ​ជាច្រើន​កាំបិត​មិន​ប្រណី​ដៃ​ហើយ​រត់​គេចខ្លួន​បាត់​តែ​ម្តង ។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​អ្នកភូមិ​ដឹក​ទៅ​ធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​លោក ឡា​ច ប្រុស បានបញ្ជាក់​ថា ជនសង្ស័យ​មិន​ស្នាក់នៅ​ក្នុង​ភូមិ​ខាងលើ​ទេ គ្រាន់​មកលេង​ផ្ទះ​ម្តាយ ព្រោះ​ជនសង្ស័យ​ធ្លាប់​កាប់​អ្នក​ភូមិ​អោយ​របួស​ប្រហែល ៣ ដង មកហើយ រួច​រត់​ទៅ​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​ថៃ ។ ទោះជា​យ៉ាងណា ខាង​មន្ត្រី​នគរបាល​យុត្តិធម៌​អនុវត្តន៍​ច្បាប់​នៅ​តែ​ខិតខំ​ស្វែងរក​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ទាល់តែ​បាន ៕

2014_10_02a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment