0

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយក​អំណោយ​ចុះសួរសុខទុក្ខ​លោក កន សុកេន ចៅសង្កាត់​ព្រែក​កំពឹស​!

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយក​អំណោយ​ចុះសួរសុខទុក្ខ​លោក កន សុកេន ចៅសង្កាត់​ព្រែក​កំពឹស​!

នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ លោក កន សុកេន ចៅសង្កាត់​ព្រែក​កំពឹស ដែល​បាន​រង​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឱ្យបា​ក់​ឆ្អឹងដងកាំបិត និង​ឆ្អឹងជំនីរ​ខាងស្តាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​ព្រះកុសុមៈ ហៅ ពេទ្យ​លោកសង្ឃ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ថវិកា​ចំនួន ៤,០០០,០០០ រៀល​, ផ្លែឈើ ០១​កន្ត្រក​, ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចម្រុះ​ចំនួន ០៨​កេស​, ទៅជូន លោក កន សុកេន ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!