កាលពីយប់ថ្ងៃ អង្គារ ១៤កើត ខែមាឃឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០ ២២ វេលាម៉ោង០០និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅចំ ណុចទីតាំងខារ៉ាអូខេ យីហោ ហាយក្លាស High Class មួយកន្លែងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និង ដោយ បានការសម្របស ម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត បា ត់ ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ និមល នាយ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃ ស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយកម្លាំង នគរបាលនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបងដែល មាន លោកវរសេ នី យ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានចុះប្រតិបត្តិការឆ្មក់ចូលបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្ដែងនៅចំណុចទីតាំងខារ៉ាអូខេខាងលើដែលក្នុងនោះ បានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ៤០នាក់ នាំមកកាន់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីធ្វើការសាសួរស្រាវជ្រាវ។
-ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលដក ហូតបាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០២ថង់ ទម្ងន់ ១,៤០ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ០២គ្រាប់ និង ០២កំណាត់ ទម្ងន់ ០,៨៨ក្រាម
-ប្រាក់ដុល្លាចំនួន ២,៤៥០ដុល្លា (ពីរពាន់បួនរយហាសិបដុល្លា)
-ប្រាក់រៀលចំនួន ៦ ,១០០ ,០០០រៀល (ប្រាំមួយលានដប់ម៉ឺនរៀល) ។
បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថាមានជនសង្ស័យចំនួន ១១ នាក់ ស្រី ០១ នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ ដែលសមត្ថកចិ្ចកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសា លាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯអ្នកដែលមិនពាក់ព័ន្ធក្នុងករណីនេះត្រូវបានអនុញ្ញាតឱ្យវិល ត្រឡប់ទៅសហគមន៍វិញ៕