0

​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ២៤ កញ្ចប់​តូច និង​២​កញ្ចប់​ធំ ព្រម​ទាំង​សម្ភារៈ អាវុធហត្ថ​ក្រុង​បាត់ដំបង​បញ្ជូនទៅ​តុលាការ​

​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ២៤ កញ្ចប់​តូច និង​២​កញ្ចប់​ធំ ព្រម​ទាំង​សម្ភារៈ អាវុធហត្ថ​ក្រុង​បាត់ដំបង​បញ្ជូនទៅ​តុលាការ​

​លោក សំវិ​ឡុង មេបញ្ជាការ​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ រុំ ប៊ុន​រិទ្ធ អាយុ​២៣​ឆ្នាំ​ស្នាក់​បណ្តោះអាសន្ន​ក្នុង​វត្ត​ពោធិ៍​ក្នុង​នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង (​មាន​ស្រុកកំណើត​ខេត្តកំពង់ឆ្នាំង​) ។ វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ២៤ កញ្ចប់​តូច និង​២​កញ្ចប់​ធំ​ ​កាំបិត​ចំនួន​២​ដើម​(​វែង​១​ដើម ខ្លី​១​ដើម​) ជញ្ជីង​ថ្លឹង​ចំនួន​១​គ្រឿង លុយ​ខ្មែរ​ចំនួន​៧៥៥០០​រៀល​(​ប្រៃ​ពីរម៉ឺន​ប្រាំ​ពាន់​ប្រាំ​រយ​រៀល​) កន្ត្រៃ​ចំនួន ៣ កាបូប​ចំនួន​៤​ និង​កាំភ្លើងខ្លី​ជ័រ​ចំនួន​២​ដើម ​គ្រាប់កាំភ្លើង​ពិត​ចំនួន​៥​គ្រាប់ ព្រម​ទាំង​សម្ភារៈ​ជក់​ថ្នាំញៀន​មួយចំនួនទៀត ​។​

​បុរស​សង្ស័យ​ឈ្មោះ រុំ ប៊ុន​រិទ្ធ បាន​សារភាព​ថា ខ្លួន​បាន​មក​ពី​ខេត្ត​កំពង់​ឆ្នាំ​រស់នៅ​ខេត្ត​បាត់ដំបង លក់​ចែកចាយ​គ្រឿងញៀន​អស់​ពេល​ជិត​១​ឆ្នាំ​មកហើយ​គឺ​ស្នាក់នៅ​ចល័ត​ក្នុង​ខេត្ត​បាត់ដំបង​។​

​លោក សំ វិ​ឡុង បានបញ្ជាក់​ថា ក្រោយពី​ទទួល​ព័ត៌មាន មាន​អ្នក​លក់​ចែកចាយ​គ្រឿងញៀន នៅក្នុង​បរិវេណ​វត្ត​ពោធិ៍​ក្នុង ឋិត​ន​ភូមិ​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង កម្លាំង​អាវុធហត្ថ​បាន​ចុះ​ស្រាវជ្រាវ ប៉ុន្តែ​មិន​ឃើញ​ជនសង្ស័យ នៅក្នុង​វត្ត​ពោធិ៍​ក្នុង​នោះ​ទេ ។ ក្រោយមក កម្លាំង​បាន​ស្រាវជ្រាវ​តាម​មុខសញ្ញា​ជនសង្ស័យ រក​ឃើញ​ជន​ស​ង្ស័ យ​នៅផ្ទះ​ជួល​ខាងលើ និង​ផ្តល់​កន្លែង​អោយ​អ្នក​ដ៏​ទៃ​ជក់​ប្រើប្រាស់ សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។​

​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាកា នា​ព្រឹក​ថ្ងៃទី​៣០​ខែ​ឆ្នាំ​ដដែល ចាត់ការ​តាម​និតិ​វិធី ៕

2014_09_30b (9) 2014_09_30b (10)

Filed in: គ្រឿងញៀន, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment