0

អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០,៧៦​ក្រាម ទៅ​សាលាដំបូង​

អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០,៧៦​ក្រាម ទៅ​សាលាដំបូង​

ខេត្ត​បន្ទាយមានជ័យ​៖  អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០,៧៦​ក្រាម ទៅ​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ​កញ្ញា ឆ្នាំ​២០១៤​ចាត់ការ​តាម​និតិ​វិធី​។​

​ជនសង្ស័យ​ម្នាក់​អ ហ​ក្រុង​ប៉ោយប៉ែ​ត​ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន កាល​វេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ត្រង់​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ​អ ហ ខេត្ត​បាន​ប្រាប់​នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ​ថា ករណី​បង្ក្រាប​គ្រឿងញៀន​នេះ គឺ​ក្រោម​ការដឹកនាំ​កម្លាំង ដោយ​លោក​អនុសេនីយ៍ឯក ជា ដា មេបញ្ជាការ​មូលដ្ឋាន​អ ហ​ក្រុង​ប៉ោយ​ប៉ែត និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន រួម​ទាំង​បាន​ដកហូត​បាន​វត្ថុតាង ជា​គ្រឿងញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន ទឹកកក ចំនួន​០,៧៦​ក្រាម គ្រឿងញៀន​ប្រភេទ ខេ​តា​មីន ចំនួន​១,៩៨​ក្រាម ទូរស័ព្ទ​ចំនួន​១​គ្រឿង ប្រាក់​ខ្មែរ​ចំនួន ២៥០០​រៀល ប្រាក់​ថៃ ចំនួន​៥០​បាត និង​កាបូប​ពណ៌​ខ្មៅ​ចំនួន​១​ផងដែរ ។​

​លោក​មេបញ្ជាការ​ខេត្ត​បាន​បន្តថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ពេជ្រ អា​ជី ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​លំនៅ​មិន​ពិតប្រាកដ ។ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន នៅតាម​តំបន់​ជាយ​ដែន​កម្ពុជា ថៃ​ពិតមែន ។​

​បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​អ ហ​ជំនាញ​បាន​បញ្ជូន​ទៅ​កាន់​បញ្ជាកា​រដ្ឋា​ន​អ ហ​ខេត្តបន្ទាយមានជ័យ សាង​សំណំ​រឿង​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

2014_09_30b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment