0

​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ថ្លែង​សុន្ទរកថា​គន្លឹះ ជូន​អង្គ​សិក្ខាសាលា​អាយ​ប៉ា​លើក​ទី​៤៣ ស្តីពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ជលផល​នៅក្នុង​អាស៊ាន​

​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ថ្លែង​សុន្ទរកថា​គន្លឹះ ជូន​អង្គ​សិក្ខាសាលា​អាយ​ប៉ា​លើក​ទី​៤៣  ស្តីពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ជលផល​នៅក្នុង​អាស៊ាន​

នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​អាយ​ប៉ា​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​មហាសន្និបាត​អាយ​ប៉ា លើក​ទី​៤៣ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ជលផល​នៅក្នុង​អាស៊ាន ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ទី សុគន្ធ ប្រធានស្តីទី​គណៈកម្មកា​រ​ទី​៥ នៃ​រដ្ឋសភា ឯកឧត្តម ខៀវ ភា​រិទ្ធ លេខាធិការ​គណៈកម្មកា​រ​ទី​៧ នៃ​រដ្ឋសភា ឯកឧត្តម សន សា​រ៉ា​ណា សមាជិក​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ឯកឧត្តម ស្រ៊ុន តារា អគ្គលេខាធិការរងរ​ដ្ឋ​សភា ព្រមទាំង​មន្ត្រី​ជំនាញ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា លោកជំទាវ Nguyen Tuong van អគ្គលេខាធិការ​អាយ​ប៉ា សមាជិក​សភា​អាយ​ប៉ា អ្នកសង្កេតការណ៍​អាយ​ប៉ា និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​នៃ​អង្គសិក្ខាសាលា​។​

​សិក្ខាសាលា​នេះ​ប្រារព្ធ​ធ្វើ​តាម​ប្រព័ន្ធ​និម្មិត ផ្សាយ​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី មកកាន់​វិមាន​រដ្ឋ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មក​កាន់​គេហដ្ឋាន​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀម ក្នុង​សង្កាត់​ទឹកល្អក់​៣ រាជធានី​ភ្នំពេញ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!